ហ្វេនៗរបស់ដៃហ្គេមកុងសូល ប្រាកដជាដឹងហើយថាក្រុមហ៊ុន Nintendo បានបញ្ជាក់យ៉ាងច្បាស់ៗថា នឹងបញ្ចេញផលិតផលថ្មី របស់ពួកគេដែលមានឈ្មោះថា Nintendo Switch 2 នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្នុងតម្លៃ $449.99 ហើយក៏ កំពុងតែត្រៀមដាក់អោយ Pre-Order ក្នុងពេលឆាប់ៗនេះផងដែរ។ ដូចនេះហើយមានក្រុមហ៊ុនហ្គេមជាច្រើន បានធ្វើកំណែប្រែ ហ្គេមរបស់ពួកគេ រីឯក្រុមហ៊ុនខ្លះទៀតក៏បានត្រៀមរៀបចំបន្ថែម Platform ថ្មីលើហ្គេមរបស់ខ្លួន ដើម្បីវ៉ៃចូលក្នុងទីផ្សាររបស់ Nintendo Switch 2។ ដោយឡែកហ្គេមទាំង ៥ នេះវិញបានដើរមុនហ្គេមផ្សេងៗទៀត ២ ទៅ ៣ ជំហានបាត់ទៅហើយ ដោយបច្ចុប្បន្ននេះបានធ្វើការប្រូម៉ូតហ្គេមរបស់ខ្លួន លើដៃហ្គេមថ្មី Nintendo Switch 2 ដោយរង់ចាំតែថ្ងៃចេញជាផ្លូវការនៃ ដៃហ្គេមថ្មីនេះតែប៉ុណ្ណោះ។ ចឹងតោះទៅតាមដានហ្គេមទាំង ៥ នោះជាមួយអេតមីនទាំងអស់គ្នា ថាមានអីខ្លះ?
1. Mario Kart™ World
ប្រភេទហ្គេម ៖ ហ្គេមប្រណាំងគ្នា (ឡាន និងម៉ូតូ)
ចេញជាផ្លូវការ ៖ ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥
តម្លៃ ៖ $79.99
2. Donkey Kong™ Bananza
ប្រភេទហ្គេម ៖ ហ្គេមសកម្មភាពដំណើរផ្សងព្រេង លាយឡំជាមួយនឹងហ្គេមវេទិកា
ចេញជាផ្លូវការ ៖ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥
តម្លៃ ៖ $69.99
3. Metroid Prime™ 4: Beyond – Nintendo Switch 2 Edition
ប្រភេទហ្គេម ៖ ហ្គេមសកម្មភាពដំណើរផ្សងព្រេង
ចេញជាផ្លូវការ ៖ ក្នុងឆ្នាំ ២០២៥ (មិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់)
តម្លៃ ៖ មិនទាន់បញ្ជាក់ច្បាស់លាស់ជាផ្លូវការ
4. Kirby Air Riders
ប្រភេទហ្គេម ៖ ហ្គេមប្រណាំងគ្នា (បែបខ្ជួតៗ និង Old School)
ចេញជាផ្លូវការ ៖ ក្នុងឆ្នាំ ២០២៥ (មិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់)
តម្លៃ ៖ មិនទាន់បញ្ជាក់ច្បាស់លាស់ជាផ្លូវការ
5. Drag x Drive™
ប្រភេទហ្គេម ៖ ហ្គេមកីឡា លាយឡំនឹងការប្រណាំងគ្នា (ដោយប្រើរទេះរុញ)
ចេញជាផ្លូវការ ៖ នៅកំឡុងរដូវក្ដៅ ឆ្នាំ២០២៥ (មិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់)
តម្លៃ ៖ មិនទាន់បញ្ជាក់ច្បាស់លាស់ជាផ្លូវការ