ហ្វេនៗរបស់ដៃហ្គេមកុងសូល ប្រាកដជាដឹងហើយថា​ក្រុមហ៊ុន Nintendo បានបញ្ជាក់យ៉ាងច្បាស់ៗថា នឹងបញ្ចេញផលិតផលថ្មី របស់ពួកគេដែលមានឈ្មោះថា Nintendo Switch 2 នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្នុងតម្លៃ $449.99 ហើយក៏ កំពុងតែត្រៀមដាក់អោយ Pre-Order ក្នុងពេលឆាប់ៗនេះផងដែរ។ ដូចនេះហើយមានក្រុមហ៊ុនហ្គេមជាច្រើន​ បានធ្វើកំណែប្រែ ហ្គេមរបស់ពួកគេ រីឯក្រុមហ៊ុនខ្លះទៀតក៏បានត្រៀមរៀបចំបន្ថែម Platform ថ្មីលើហ្គេមរបស់ខ្លួន ដើម្បីវ៉ៃចូលក្នុងទីផ្សាររបស់ Nintendo Switch 2។ ដោយឡែកហ្គេមទាំង ៥ នេះវិញបានដើរមុនហ្គេមផ្សេងៗទៀត ២ ទៅ ៣ ជំហានបាត់ទៅហើយ  ដោយបច្ចុប្បន្ននេះបានធ្វើការប្រូម៉ូតហ្គេមរបស់ខ្លួន លើដៃហ្គេមថ្មី Nintendo Switch 2 ដោយរង់ចាំតែថ្ងៃចេញជាផ្លូវការនៃ ដៃហ្គេមថ្មីនេះតែប៉ុណ្ណោះ។ ចឹងតោះទៅតាមដានហ្គេមទាំង ៥ នោះជាមួយអេតមីនទាំងអស់គ្នា ថាមានអីខ្លះ?

1. Mario Kart World

ប្រភេទហ្គេម ៖ ហ្គេមប្រណាំងគ្នា (ឡាន និងម៉ូតូ)

ចេញជាផ្លូវការ ៖ ថ្ងៃទី ០៥​ ខែមិថុនា ឆ្នាំ២០២៥

តម្លៃ ៖ $79.99

2. Donkey Kong Bananza

ប្រភេទហ្គេម ៖ ហ្គេមសកម្មភាពដំណើរផ្សងព្រេង លាយឡំជាមួយនឹងហ្គេមវេទិកា

ចេញជាផ្លូវការ ៖ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥

តម្លៃ ៖ $69.99

3. Metroid Prime 4: Beyond Nintendo Switch 2 Edition

ប្រភេទហ្គេម ៖ ហ្គេមសកម្មភាពដំណើរផ្សងព្រេង

ចេញជាផ្លូវការ ៖ ក្នុងឆ្នាំ ២០២៥ (មិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់)

តម្លៃ ៖ មិនទាន់បញ្ជាក់ច្បាស់លាស់ជាផ្លូវការ

4. Kirby Air Riders

ប្រភេទហ្គេម ៖ ហ្គេមប្រណាំងគ្នា (បែបខ្ជួតៗ និង Old School)

ចេញជាផ្លូវការ ៖ ក្នុងឆ្នាំ ២០២៥ (មិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់)

តម្លៃ ៖ មិនទាន់បញ្ជាក់ច្បាស់លាស់ជាផ្លូវការ

5. Drag x Drive

ប្រភេទហ្គេម ៖ ហ្គេមកីឡា លាយឡំនឹងការប្រណាំងគ្នា (ដោយប្រើរទេះរុញ)

ចេញជាផ្លូវការ ៖ នៅកំឡុងរដូវក្ដៅ ឆ្នាំ២០២៥ (មិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់)

តម្លៃ ៖ មិនទាន់បញ្ជាក់ច្បាស់លាស់ជាផ្លូវការ