បន្ទាប់ពីការប្រកួត M6 របស់ Mobile Legends: Bang Bang បានបញ្ចប់ទៅកម្មវិធីធំៗបែបនេះ ពិតជាធ្វើអោយយើងងាកទៅមើលថាឆ្នាំ ២០២៤ នេះមានកម្មវិធីធំៗជាច្រើនដែលទទួលអ្នកទស្សនាដ៏ច្រើន ។ តោះទៅមើលបញ្ជី កំពូលកម្មវិធី Esports ដ៏ធំទាំង ៥ នៅខាងក្រោមនេះ ៖
5. LCK Spring 2024
ការប្រកួត League of Legends ក្របខណ្ឌកំពូលរបស់កូរ៉េរដូវកាល Spring នេះទទួលបានអ្នកទស្សនារហូតដល់ 2.65 លានអ្នកក្នុងពេលតែមួយ ។ វគ្គដែលទទួលបានតួរលេខនេះគឺជាវគ្គជំនួបរវាង T1 vs GenG ដែលក្រុម T1 ចាញ់ក្រុម GenG តែដោយសារតែមានការបង្ហាញមុខរបស់ T1 ទើបធ្វើអោយមានការទស្សនាដ៏ច្រើន ។
4. Mid Season Invitational 2024
កម្មវិធីរបស់ League of Legends នៅតែបន្តជាប់ក្នុងលំដាប់ខ្ពស់ដោយកម្មវិធីដែលជាប់លេខ ៤ នេះគឺហៅថា Mid Season Invitational 2024 ដែលហៅកាត់ថា MSI 2024 ។ ការប្រកួតនេះដែលក្រុម GenG ជាលើកពានរង្វាន់ចុង ក្រោយទទួលបានការទស្សនាដល់ទៅ 2.82 លានក្នុងពេលតែមួយ ។
3. MPL Indonesia Season 14
ចំណែកឯកម្មវិធីរបស់ហ្គេមទូរស័ព្ទក៏មិនអោយចាញ់ហ្គេម PC ប៉ុន្មានដែរដោយជាប់លេខ ៣ នេះគឺជាកម្មវិធីរបស់ MLBB នៅឥណ្ដូនេស៊ីគឺ MPL Indonesia រដូវកាលទី 14 ។ កម្មវិធីនេះនៅវគ្គផ្ដាច់ព្រ័ត្ររវាងក្រុម RRQ Hoshi vs Team Liquid ID ទទួលបានអ្នកទស្សនាដល់ 4 លានដងក្នុងពេលតែមួយ ។
2. M6 World Championship
MLBB នៅមិនទាន់អស់នៅឡើយទេ ឃើញថាឆ្នាំនេះគឺពិតជាឆ្នាំមួយដ៏ល្អរបស់ MLBB ដែលបានប្រារព្ធកម្មវិធី M6 នៅប្រទេសម៉ាឡេស៊ី ដែលជាប្រទេសដើមដែលប្រារព្ធពិធី M Series តាំងតែពីលើកដំបូង ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ របស់កម្មវិធី M6 ទទួលបានអ្នកទស្សនារហូតដល់ 4.13 លានក្នុងពេលតែមួយ ។
1. 2024 League of Legends World Championship
ការប្រកួត League of Legends World Championship នៅតែជាកម្មវិធីដែលទទួលបានប្រជាប្រិយភាពជាងគេ សឹងតែរាល់ឆ្នាំទៅហើយ ។ ឆ្នាំនេះ LoL Worlds បានធ្វើដំណើរទៅប្រទេសអាលឺម៉ង់ ដែលទទួលបានការទស្សនារហូតដល់ 6.91 លាននាក់ក្នុងពេលតែមួយវ៉ាដាច់កម្មវិធីផ្សេងៗទាំងអស់ជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំ ២០២៤ ៕
- កំពូលកម្មវិធីប្រកួត Esports ទាំង 5 មានអ្នកទស្សនាច្រើនជាងគេក្មុង 2024 - December 29, 2024
- ហ្គេមប្រភេទ Chill ដែលកំពុងបញ្ចុះតំលៃ - December 29, 2024
- Hades ជាហ្គេមដែលអ្នកចូលចិត្ត Rogue-Like គួរតែលេង - December 28, 2024