9ឆ្នាំឲ្យគត់ ក្រុមហ៊ុនទើបតែប្រកាសថានឹងចេញចុងឆ្នាំនេះ – Witchbrook

ហ្គេមនេះបានប្រកាសផលិតតាំងពីឆ្នាំ2016ម្ល៉េះ មានហ្វេនជាច្រើនខំទន្ទឹងរងចាំពីមួយឆ្នាំទៅមួយឆ្នាំ ឡើងស្កក់ដោយគ្មានការបញ្ជាក់ឬបង្ហើបពីដំណើរការផលិតឡើយ ឡើងមានអ្នករងចាំខ្លះគិតថាហ្គេមនេះគ្មានថ្ងៃបានលេងទេ។ តែមិនដូចជាការគិតហ្គេមនេះបានចេញផ្សាយTrailer កាលពីថ្ងៃទី 27 ខែមីនានេះជាមួយការបង្ហាញពីសកម្មភាពជាច្រើន និងរូបភាពដ៏ស្រស់បំព្រងរបស់ហ្គេមដែលធ្វើឲ្យហ្វេនជ្រួលជ្រើមឡើងវិញ។ Witchbrook គឺជាហ្គេមបែប Simulator ដែលអ្នកជាសិស្សធ្មប់ទៅរៀនផង ធ្វើការក្រៅម៉ោងបន្ងែមក៏បាន ឬបើកហាងលក់ផលិតផលក៏បាន។ ក្រុមហ៊ុនដែលបង្កើតហ្គេមនេះគឺ Chuckle Fish ដែលធ្លាប់ជាដៃគូរសហការរបស់ហ្គេម Stardew Valley ដែលជាហ្គេមពេញនិយមកាន់ឆ្នាំរបស់អ្នកលេងហ្គេមបែប Chill និងមានរូបភាពរចនាបែប Pixel Art។  បន្ទាប់ពី9ឆ្នាំនេះហើយមកមើលTrailerរបស់ហ្គេមអ្នកនឹងមានអារម្មណ៍ថាសម្រាប់គុណភាព​និងរយះពេលរងចាំគឺពិតជាសាកសម្យ បើអ្នកចាប់អារម្មណ៍កុំភ្លេចចូលមើល Trailer នៅខាងក្រោម។ 

You Missed

កន្លែងចត pegboard ថ្មីរបស់ Nanoleaf បំភ្លឺគ្រឿងបន្លាស់ និងបន្ទប់របស់អ្នក។
ទូរសព្ទ Android នឹងចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗនេះ ប្រសិនបើពួកវាត្រូវបានចាក់សោររយៈពេលពីរបីថ្ងៃ
កញ្ចប់មហាចំណេញ ទិញ1បាន8 សុទ្ធតែហ្គេមទូដាក់កាក់សេរ៊ីចាស់អេមៗ!​ – Capcom Fighting Collection 2
សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled
អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition