ក្រុមធ្វើកំប្លែងពីហ្គេម Viva La Dirt League បានចេញហ្គេមផ្ទាល់ខ្លួនហើយ! – Nice Day for Fishing
ធ្លាប់តែដើរតួជាតួអង្គក្នុងហ្គេមដើម្បីបង្កើតមាតិកាកំប្លែង រហូតទទួលបានការគាំទ្រដល់ទៅ 6.2លាននាក់ក្នុងMeta អីលូវក្រុម Viva La Dirt League បានចេញហ្គេមបែបកំប្លែងរបស់ខ្លួន។ ជាប្រភេទIndie Game បែបChill តែអត់ Relax ដោយដើរតួជាBaelin អ្នកស្ទូចត្រីក្នុងភូមិ Honeywood ដែលបានក្លាយខ្លួនជាវីរៈបុរសផ្សងព្រេងដើម្បីជួយដោះស្រាយបញ្ហាក្នុងភូមិ និងក្នុងអាណាចក្ររបស់ខ្លួន។ តួអង្គផ្សេងៗនៅក្នុងហ្គេមគឺជាសមាជិកក្រុមរបស់ពួកគេដែលមានចរិតលក្ខណះទៅតាមមាតិកាដែលពួកគេតែងតែធ្វើកន្លងមក។គ្នានការបង្ហើបឬប្រកាសណាមួយកំលុងពេលពួកគេបង្កើតហ្គេមនេះឡើងមកទេ ស្ងាត់ៗក៏ទម្លាក់Demo ឲ្យលេងតែម្តងក្នុងកំលុងខែកុម្ភះមុននេះ។ ហើយថ្មីៗពួកគេបានប្រកាសថានឹងចេញហ្គេមពេញ នៅថ្ងៃទី29 ខែមេសា ខាងមុខនេះ។