សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled

ខ្លីៗ ស្រួលៗ ងាយយល់ សម្រាប់អ្នកដែលចង់សម្រាក់ពីការលេងហ្គេមបែបតានតឹង​ ស្រេ្តស ហើយមកជួយផែនដីដែលពោពេញទៅដោយប្រេងលើប្រភពទឹក។ អ្នកនឹងដើរតួជាទូកបូមប្រេងធ្វើដំណើរបូមប្រេងដែលនៅលើផ្ទៃទឹក ហើយយកប្រេងនេះទៅលក់បានលុយ។​ លុយនឹងជួយឲ្យអ្នកបន្កើនសមត្ថភាពទូក បូមប្រេងបានច្រើនជាងមុន និងធ្វើដំណើរមានល្បឿនលឿនជាងមុន។ ​ទំហំផែនទីនេះមានតំបន់ផ្សេងៗគ្នាច្រើន ហើយបន្ទាប់ពីអ្នកបូមប្រេងអស់ក្នុងទីតាំងណាមួយ រូបភាពធម្មជាតិនឹងផ្លាស់ប្តូរទៅស្រស់បំព្រង ជាមួយផ្ទៃទឹកដែលថ្លាឈ្វេងខុសពីមុន។

ហ្គេមនេះនឹងធ្វើឲ្យអ្នកស្រក់ទឹកភ្នែកជាមួយដំណើរស្វែងរកម្ចាស់របស់ឆ្កែដែលស្លាប់ទៅ-My Little Puppies

យើងតែងតែគិតថាសត្វចិញ្ចឹមយើងនឹងរងចាំយើងនៅលើឋានសួគ៍។ ហើយហ្គេមនេះគឺដូចនឹងអ្វីដែលអ្នកបានគិតអញ្ចឹង។ My little puppies គឺជាហ្គេមដែលនិយាយពីដំណើរផ្សងព្រេងរបស់ឆ្កែ Corgi ដែលនៅរងចាំម្ចាស់របស់ខ្លួននៅឯឋានសួគ៍។ ដោយបានធុំក្លិនរបស់ម្ចាស់ខ្លួនក៏គិតថាម្ចាស់ខ្លួនបានមកឋានសួគ៍ដែរហើយក៏រងចាំនៅច្រក់ទ្វារ តែបែជាមិនឃើញវត្តមានរបស់ម្ចាស់ទៅវិញ ហើយក៏សម្រេចចិត្តរត់ពីឋានសួគ៍ហើយដើរតាមក្លិនដែលខ្លួនបានធុំក្លិន។ ដំណើរផ្សងព្រេងនេះមានលក្ខណះជាបែបPuzzle ដែលដោះស្រាយបញ្ហាដែលសុនខនេះបានជួប ក៏ដូចជាការជួយដោះស្រាយបញ្ហារបស់សុនខដទៃទៀតផងដែរ។ ហ្គេមនេះជាប្រភេទហ្គេមបែប Chill ហើយអ្នកអាចសាកល្បងលេង Demo នៅក្នុងSteamបាន។

ចូលចិត្តOvercooked កុំភ្លេចមកស្លន់ជាមួយហ្គេមនេះដែរ – Party Club

មើលដំបូងគិតថាជាហ្គេមបែបស្រួលៗ Chill Chill​ តែពេលចូលលេងទើបដឹងថាស្លន់ផង វ៉លផង តែសប្បាយ។ Party Club គឺជាហ្គេមដែលមិនត្រឹមតែស្លន់ចម្អិនម្ហូបឲ្យទាន់នោះទេ ប៉ុន្តែអ្នកត្រូវរៀបចំតុឲ្យភ្ញៀវអង្គុយតាមប្រភេទភ្ញៀវផង ចម្អិនម្ហូបផងហើយរៀបចំហាងផង។ ជាហ្គេមអនឡាញដែលអ្នកអាចលេងបានជាមួយមិត្តភក្តិរហូតដល់ទៅ4នាក់ជុំគ្នាហើយស្លន់រួមគ្នាដើម្បីឲ្យហាងរបស់អ្នកដំណើរការទៅរលូន។ មានតួអង្គជាកូនសត្វដ៏គួរឲ្យស្រលាញ់ហើយមានសមត្ថិភាពក្នុងការចម្អិនហើយគប់ឲ្យដល់តុភ្ញៀវក៏បាន។ បើសម្រាប់អ្នកមានបទពិសោធន៍លេង ​និងចូលចិត្តOvercooked អេដមីនធានាឲ្យថាអ្នកនឹងចូលចិត្តហ្គេមមួយនេះ។ បើអ្នកចង់ដឹងថាស្លន់បែបណាកុំភ្លេចចូលមើលវីដេអូនៅខាងក្រោម៖

ចង់លេងInzoi តែមិនដឹងថាកុំព្យូទ័ររត់រួចអត់? អាចមើលតម្រូវការSpecនៅទីនេះបាន -Inzoi

Inzoi គឺជាហ្គេមរបស់កូរ៉េដែលកំពុងពេញនិយម ជាហ្គេមបែបSim​អនឡាញ ប៉ុន្តែមានក្រាហ្វិច3Dយ៉ាងស្រស់ស្អាត។ តែបើក្រាហ្វិចភ្លឹងយ៉ាងនេះ តើកុំព្យូទ័រអ្នកអាចរត់រួចឬអត់? នេះជា4កម្រិតនៃតម្រូវការសម្រាប់ដំណើរការហ្គេមនេះ៖ កម្រិតទាបបំផុត (Minimun Specs)៖ CPU Intel Core i5-10400 (2020) AMD Ryzen 5 3600(2019) Graphic Card NVIDIA RTX 2060 6GB (2019) AMD RX 5600 XT…

ហ្គេមប្រភេទ Chill ដែលកំពុងបញ្ចុះតំលៃ

ចុងឆ្នាំចឹងៗអី ខោអាវក៏បញ្ចុះតំលៃ ហ្គេមក៏បញ្ចុះតំលៃដែរ ដូចជាកម្មវិធី Steam Winter Sale ជាដើមហើយថ្ងៃមុន យើងបានណែនាំអោយសាកល្បងហ្គេមល្បីៗ ដែលកំពុងបញ្ចុះតំលៃ ហើយចឹងឥលូវដល់ពេលហ្គេមបែប

You Missed

កន្លែងចត pegboard ថ្មីរបស់ Nanoleaf បំភ្លឺគ្រឿងបន្លាស់ និងបន្ទប់របស់អ្នក។
ទូរសព្ទ Android នឹងចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗនេះ ប្រសិនបើពួកវាត្រូវបានចាក់សោររយៈពេលពីរបីថ្ងៃ
កញ្ចប់មហាចំណេញ ទិញ1បាន8 សុទ្ធតែហ្គេមទូដាក់កាក់សេរ៊ីចាស់អេមៗ!​ – Capcom Fighting Collection 2
សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled
អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition