អីយ៉ា!!! ហ្គេមថ្មីៗទាំង ៥ នេះបានត្រៀមខ្លួនស្រេចសម្រាប់ Nintendo Switch 2
ហ្វេនៗរបស់ដៃហ្គេមកុងសូល ប្រាកដជាដឹងហើយថាក្រុមហ៊ុន Nintendo បានបញ្ជាក់យ៉ាងច្បាស់ៗថា នឹងបញ្ចេញផលិតផលថ្មី របស់ពួកគេដែលមានឈ្មោះថា Nintendo Switch 2 នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្នុងតម្លៃ $449.99 ហើយក៏ កំពុងតែត្រៀមដាក់អោយ Pre-Order ក្នុងពេលឆាប់ៗនេះផងដែរ។ ដូចនេះហើយមានក្រុមហ៊ុនហ្គេមជាច្រើន បានធ្វើកំណែប្រែ ហ្គេមរបស់ពួកគេ រីឯក្រុមហ៊ុនខ្លះទៀតក៏បានត្រៀមរៀបចំបន្ថែម Platform ថ្មីលើហ្គេមរបស់ខ្លួន ដើម្បីវ៉ៃចូលក្នុងទីផ្សាររបស់ Nintendo Switch 2។ ដោយឡែកហ្គេមទាំង…