ក្រុមហ៊ុន Riots Game បានធ្វើការបញ្ចេញ Concept នេះតាំងពីឆ្នាំ២០២៤ មកម្ល៉េះ ដោយរាល់ក្រុមដែលមានឈ្មោះប្រកួតក្នុង VCT  ដែលជាការប្រកួតជម្រុះតាមតំបន់ដែលធំជាងគេនៅក្នុងហ្គេម Valorant សុទ្ធតែទទួលបានកញ្ចប់ Bundle ស្គីនកាំភ្លើងខ្លី Classic ទាំងអស់។ ការបញ្ចេញកញ្ចប់ Bundle នេះ គឺអាចធ្វើអោយអ្នកគាំទ្រតាមក្រុមនីមួយៗ អាចគាំទ្រក្រុមដែលខ្លួនស្រឡាញ់ ហើយក៏អាចផ្ដល់ជាចំណូលមួយចំនួនតូចទៅកាន់ក្រុម Esports ទាំងនោះផងដែរ ដោយរាល់ការបញ្ជាទិញពីអ្នកគាំទ្រ នឹងផ្ដល់ជាភាគរយទៅកាន់ក្រុមរបស់ពួកគេ។ សម្រាប់ Bundle នេះត្រូវបាន Riots ដាក់អោយបញ្ជាទិញនៅក្នុង Valorant Store តាំងពីដើមឆ្នាំមកម្ល៉េះ លើកលែងតែក្រុមថ្មីថ្មោងដែលទើបតែមានឈ្មោះក្នុងការប្រកួត VCT តែប៉ុណ្ណោះដែលមិនទាន់មានឈុត Bundle របស់ខ្លួន។ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Riots ទើបតែបញ្ចេញ Bundle នៃក្រុមថ្មីថ្មោងទាំងនោះ ដោយមាន ៥ ក្រុម មកពីតំបន់ជម្រុះ ៤ ផ្សេងៗគ្នា ក្នុងនោះមានក្រុមដូចជា ៖

១. 2GAME ESPORTS : VCT Americas (មកពីតំបន់អាមេរិក)

២. APEKS : VCT EMEA (មកពីតំបន់អឺរ៉ុប)

៣. XI LAI GAMING : VCT China (មកពីចិន)

៤. NONGSHIM REDFORCE : VCT Pacific (មកពីតំបន់ប៉ាស៊ីហ្វិច)

៥ . BOOM ESPORTS : VCT Pacific (មកពីតំបន់ប៉ាស៊ីហ្វិច)

ដោយនៅក្នុងកញ្ចប់ Bundle នៃស្គីនកាំភ្លើងខ្លី VCT Classic របស់ក្រុមប្រកួតទាំងអស់មានតម្លៃ 2320VP ដែលមានរបស់របរដូចជា៖

  • កាំភ្លើងខ្លី VCT25 CLASSIC ចំនួន​ ១
  • បណ្ដោងកាំភ្លើង VCT BUDDY ចំនួន​ ២
  • ផ្ទាំង Banner VCT25 CARD ចំនួន​ ១
  • ថ្នាំបាញ់ Logo VCT SPRAY ចំនួន​ ១