Street Fighter 6 ហ្គេមប្រភេទវៃគ្នាដ៏ល្បីល្បាញហើយក៏ជា វឺសិនចុងក្រោយផងដែរនៃហ្គេមនេះ បានប្រកាសអំពីការសហការជាមួយក្រុមចំរៀង K-Pop ដ៏ល្បីល្បាញដូចគ្នាគឺ Aespa របស់ផលិតកម្ម SM Entertainment ។

ការសហការត្រូវបានប្រកាសនៅលើទំព័រ Youtube របស់ Street Fighter ដែលមានចំណងជើងថា “Street Fighter 6 x aespa Special Collab with naevis” ។ នេះបានន័យថាត្រឹមតែចូលរួមជាមួយ Aespa បានទាំង Naevis ទៀត ។

បើយោងតាមវីដេអូនេះ ការសហការ Street Fighter 6 x aespa នឹងនាំមកជូនមុខងារ និងឧបករណ៍តុបតែង មួយចំនួនដូចជា ៖

សំលៀកបំពាក់ក្រៅរបស់ Juri (Collab Skin)

ឆាកប្រយុទ្ធ

ផ្ទាំងរូបពីក្រោយ

កញ្ចប់សំលេង Naevis ជាអ្នកអត្ថាធិប្បាយ

Street Fighter 6 x Aespa With Naevis នឹងមកដល់ក្នុងហ្គេមជាផ្លូវការចាប់ពីថ្ងៃទី 4 កក្កដា 2025 នេះតទៅ ៕

Jotario

ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។