
ដែលស្រមៃអត់ ពេលមើលបាល់ទាត់សាវលីញរបស់ទិនហ្វីហើយ ចង់អោយមានហ្គេមបែបនេះដែរ ? ឥលូវនេះមានហើយគឺ ” Rematch ” ។
តាំងពីដើមមក ហ្គេមប្រភេទកីឡាបាល់ទាត់ ជាហ្គេមដែលអ្នកគ្រប់គ្រងនិងបញ្ជាកីឡាករទាំងមូលតែម្ដងដែលមានដូចជា FIFA របស់ EA និង PES របស់ Konami ជាដើម ។ ប៉ុន្តែក្រុមហ៊ុន Sloclap ដែលជាស្ថាបនិកផលិតហ្គេម Sifu បានងាកមកដើរផ្លូវផ្សេងវិញគឺផលិត “Rematch” ដែលបើកអ្នកអ្នកលេង បញ្ជារលើកីឡាករតែមួយរបស់ខ្លួន ឯងតែម្ដង ។
បើតាមសំដីរបស់ផលិតករហ្គេមនេះជាប្រភេទ Arcade ឬខ្មែរហៅថាហ្គេមសប្បាយៗ ងាយៗស្រួលចាប់បាន តែពិបាកលេងអោយខ្លាំង ។ អ្នកលេងអាចរៀបចំកីឡាកររបស់ខ្លួន ដោយការតុបតែងតាមដែលខ្លួនចូលចិត្ត ហើយក៏អាចរើសយកមុខងាររបស់ខ្លួនផងដែរ បើសិនជាចង់ធ្វើជាអ្នកចាំទី ក៏អាចធ្វើបានទៀត ។ អ្វីដែលពិសេស ហ្គេមនេះមានក្បាច់អោយអ្នកលេងបាល់ ច្រើនជាងហ្គេមបាល់ធម្មតា ឬនិយាយអោយស្រួលស្ដាប់មាន Super ដែលញ៉ាំង អោយការលេងកាន់តែរំភើប សប្បាយរីករាយ ។
Rematch ក៏មានជាច្រើនវគ្គដែរដោយមានដូចជា 3v3, 4v4 និង 5v5 ទៅតាមចំណង់ចំណូលចិត្ត ដូចនេះមានន័យថា ក្នុងមួយវគ្គអ្នកលេងអាចមានដល់ទៅ 10 នាក់ ។ Rematch បានចេញលក់ជាផ្លូវការហើយ ដែលចាប់ ផ្ដើមដាក់អោយលេងនៅលើ 3 កន្លែងគឺ XBox, Playstation និង PC (Steam) ផងដែរ ៕
ដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។