ចូលចិត្តOvercooked កុំភ្លេចមកស្លន់ជាមួយហ្គេមនេះដែរ – Party Club
មើលដំបូងគិតថាជាហ្គេមបែបស្រួលៗ Chill Chill តែពេលចូលលេងទើបដឹងថាស្លន់ផង វ៉លផង តែសប្បាយ។ Party Club គឺជាហ្គេមដែលមិនត្រឹមតែស្លន់ចម្អិនម្ហូបឲ្យទាន់នោះទេ ប៉ុន្តែអ្នកត្រូវរៀបចំតុឲ្យភ្ញៀវអង្គុយតាមប្រភេទភ្ញៀវផង ចម្អិនម្ហូបផងហើយរៀបចំហាងផង។ ជាហ្គេមអនឡាញដែលអ្នកអាចលេងបានជាមួយមិត្តភក្តិរហូតដល់ទៅ4នាក់ជុំគ្នាហើយស្លន់រួមគ្នាដើម្បីឲ្យហាងរបស់អ្នកដំណើរការទៅរលូន។ មានតួអង្គជាកូនសត្វដ៏គួរឲ្យស្រលាញ់ហើយមានសមត្ថិភាពក្នុងការចម្អិនហើយគប់ឲ្យដល់តុភ្ញៀវក៏បាន។ បើសម្រាប់អ្នកមានបទពិសោធន៍លេង និងចូលចិត្តOvercooked អេដមីនធានាឲ្យថាអ្នកនឹងចូលចិត្តហ្គេមមួយនេះ។ បើអ្នកចង់ដឹងថាស្លន់បែបណាកុំភ្លេចចូលមើលវីដេអូនៅខាងក្រោម៖ Jotarioដោយសារតែចំណង់ចំណូលចិត្តចំពោះហ្គេមនេសាទត្រី រូបលោក ជូតារីអូ បានក្លាយជាអ្នកស្រលាញ់ហ្គេមឈានមុខគេមួយរូបនៅប្រទេសកម្ពុជា។ មិនថាជាការលេងនេសាទត្រីដោយឯកតោ ឬការប្រកួតជាមួយអ្នកលេងផ្សេងទៀតក៏ដោយ ជូតារីអូ តែងតែមានអារម្មណ៍រំភើប និងរីករាយជាមួយយុទ្ធសាស្ត្រនៃដំណើររុករកនេសាទក្នុងពិភពឌីជីថល។ នៅពេលទំនេរ រូបលោកចូលចិត្តចែករំលែកបទពិសោធន៍ គន្លឹះ និងការយល់ដឹងអំពីប្រភេទត្រីនានា ព្រមទាំងវិធីសាស្ត្រដែលអាចរកបានរង្វាន់ខ្ពស់ផងដែរ។
រស់ក្នុងតំបន់វិទ្យុសកម្មយ៉ាងម៉េចទៅ? ហ្គេមនេះនឹងបង្រៀនអ្នក – ATOMFALL
ក្រុមហ៊ុន Rebillion Developments បានធ្វើការបង្កើតប្រភេទហ្គេម Survival មួយ ដែលហៅថា Atomfall ដោយបំផុសគំនិត ចេញពីព្រឹត្តិការណ៍ និងរឿងរ៉ាវពិតជាក់ស្ដែង លាយឡំជាមួយការឆ្នៃប្រឌិតមួយចំនួន ដើម្បីធ្វើអោយហ្គេមមួយនឹង មានភាពទាក់ទាញ។ Atomfall គឺជាហ្គេមដែលយើងត្រូវរៀនរស់នៅដោយខ្លួនឯង ក្នុងតំបន់មួយពោរពេញទៅដោយធាតុវិទ្យុសកម្ម ដែលបង្កមកពី ការផ្ទុះរោងចក្រនុយក្លេអ៊ែរកាលពី៥ឆ្នាំមុន គឺឆ្នាំ១៩៥៧ តំបន់ភាគខាងជើងនៃចក្រភព អង់គ្លេស។ ការផ្ទុះនុយក្លេអ៊ែរនេះ បានបង្កអោយមានមនុស្សស្លាប់ជាច្រើន ហើយអ្នកស្លាប់ទាំងនុះ ក៏បានកកើតក្លាយជាទ័ព Zombie យ៉ាងច្រើន ដោយហេតុនេះ ធ្វើអោយរាជរដ្ឋាភិបាលចក្រភព…
9ឆ្នាំឲ្យគត់ ក្រុមហ៊ុនទើបតែប្រកាសថានឹងចេញចុងឆ្នាំនេះ – Witchbrook
ហ្គេមនេះបានប្រកាសផលិតតាំងពីឆ្នាំ2016ម្ល៉េះ មានហ្វេនជាច្រើនខំទន្ទឹងរងចាំពីមួយឆ្នាំទៅមួយឆ្នាំ ឡើងស្កក់ដោយគ្មានការបញ្ជាក់ឬបង្ហើបពីដំណើរការផលិតឡើយ ឡើងមានអ្នករងចាំខ្លះគិតថាហ្គេមនេះគ្មានថ្ងៃបានលេងទេ។ តែមិនដូចជាការគិតហ្គេមនេះបានចេញផ្សាយTrailer កាលពីថ្ងៃទី 27 ខែមីនានេះជាមួយការបង្ហាញពីសកម្មភាពជាច្រើន និងរូបភាពដ៏ស្រស់បំព្រងរបស់ហ្គេមដែលធ្វើឲ្យហ្វេនជ្រួលជ្រើមឡើងវិញ។ Witchbrook គឺជាហ្គេមបែប Simulator ដែលអ្នកជាសិស្សធ្មប់ទៅរៀនផង ធ្វើការក្រៅម៉ោងបន្ងែមក៏បាន ឬបើកហាងលក់ផលិតផលក៏បាន។ ក្រុមហ៊ុនដែលបង្កើតហ្គេមនេះគឺ Chuckle Fish ដែលធ្លាប់ជាដៃគូរសហការរបស់ហ្គេម Stardew Valley ដែលជាហ្គេមពេញនិយមកាន់ឆ្នាំរបស់អ្នកលេងហ្គេមបែប Chill និងមានរូបភាពរចនាបែប Pixel Art។ បន្ទាប់ពី9ឆ្នាំនេះហើយមកមើលTrailerរបស់ហ្គេមអ្នកនឹងមានអារម្មណ៍ថាសម្រាប់គុណភាពនិងរយះពេលរងចាំគឺពិតជាសាកសម្យ បើអ្នកចាប់អារម្មណ៍កុំភ្លេចចូលមើល Trailer នៅខាងក្រោម។ …
តិចថាអត់ដឹង Waylay មានសញ្ជាតិជាថៃ – Valorant
នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រាត់នៃព្រឹត្តិការណ៍ VCT Masters Bangkok 2025 កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Riot Game បានបញ្ចេញនូវ Agent ថ្មីស្រឡាំងមួយ ដែលមានឈ្មោះថា Waylay ។ Waylay គឺជា Agent ទី២៨ របស់ Valorant ដែលមានសញ្ជាតិថៃ និងមានតួនាទីជា Duelist ហើយក៏បានបញ្ចេញនៅក្នុង Server ផ្លូវការនៅថ្ងៃទី ០៥ ខែ មីនា…
អីយ៉ា! ឈុតស្គីនកាំភ្លើងថ្មីរបស់ Valorant ចេញហើយ (Neptune 2.0 Bundle) – Valorant
កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Riot បានធ្វើការ Update Patch 10.03 ក៏បានភ្ជាប់មកជាមួយនឹងការបញ្ចេញ ឈុតស្គីនកាំភ្លើងថ្មី Neptune 2.0 ផងដែរ។ ឈុតស្គីនកាំភ្លើងថ្មីនេះ ត្រូវបានដាក់លក់ នៅក្នុង Store របស់ Valorant ក្នុងកំឡុងថ្ងៃទី ២១ និង ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ ទៅតាម Region នីមួយៗ។ -តើនៅក្នុងកញ្ចប់ឈុតស្គីននេះ មានអ្វីខ្លះ…
ពេជ្រកំពុងច្នៃ មិនទាន់ដឹងថ្ងៃចេញប៉ុន្តែអាចជាហ្គេមធំប្រចាំឆ្នាំ – Ananta
អង្គុយអូសពត៍មានលេងៗតែប្រទះមិនមែនចង្រ្កានហ្គាសទេតែអណ្តូងប្រេងតែម្តង! ហ្គេមមួយនេះត្រូវបានក្រុមហ៊ុនNaked Rainយកមកប្រកាសកាលពីឆ្នាំ2023 នៅកម្មវិធីហ្គេមខន។ ដែលធ្វើឲ្យមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំងតែក៏ស្ងាត់ទៅវិញដោយសារជិត2ឆ្នាំហ្គេមនេះមានការស្ងាត់មែនទែន ហើយមិនបានប្រកាសថាចេញនៅពេលណាដែល។
ចង់សាក់ធ្វើជាម៉ាហ្វៀរជំនាន់1900ជាង កុំភ្លេចតាមដានហ្គេមមួយនេះ – Mafia: The Old Country
ក្តៅគគុកជាមួយជីវិតក្នុងសង្គមងងឹតរបស់ម៉ាហ្វៀអ៊ីតាលី ក្នុងទីក្រុងស៊ីស៊ីលី ឆ្នាំ1900ជាងដែលអ្នកនឹងដើរតួរជា Enzo Favara។ ចាកចេញពីជីវិតកម្មករជីករ៉ែ Enzo បានចាប់ផ្តើមសច្ចាក្នុងគ្រួសារម៉ាហ្វៀ Don Torrisi’s ដើម្បីឲ្យជីវិតខ្លួនប្រសើរជាងមុន។ ឆាកជីវិតជាម៉ាហ្វៀរបស់ Enzo នេះអ្នកនឹងបានមើលឃើញសកម្មភាព និងតួនាទីប្រចាំថ្ងៃរបស់ម៉ាហ្វៀ ដូចជា
ក្តៅៗហ៊ុយៗ! តួអង្គថ្មីចេញទៀតហើយនៅក្នុងGenshin Impact
តួអង្គស្រីថ្មីឈ្មោះ Yumemizuki Mizuki ដែលជាតួអង្គមានធាតុAnemo (ខ្យល់) ដែលមានសាច់រឿងដើរតួជាអ្នកប្រឹក្សាផ្លូវចិត្តនៅក្នុងសុបិន្ត។ ដូចដែលអ្នកទាំងអស់គ្នាធ្លាប់លេងធាតុនេះគឺជាធាតុគ្រប់គ្រងភាពកុះករ (Crowd Control) សម្រាប់នៅពេលដែលអ្នកវ៉ៃជាមួយបិសាចច្រើន ហើយធាតុនេះអាចផ្គួបជាមួយធាតុណាក៏បានលើកលែងតែធាតុ Geo (មាស)
ហ្គេមចោរលួចឡានវគ្គ 6 ប្រាកដចិត្តថាចេញរដូវរំហើយនេះហើយ
កាន់តែកៀកពេលសន្យារកាន់តែប្រាកដចិត្តថាហ្គេមមួយនេះនឹងប្រកាសថ្ងៃចេញឆាប់ៗនេះ។ តាំងពីចេញTrailer កាលពីចុងឆ្នាំ 2023 មក វាបានធ្វើឲ្យហ្វេនៗអន្ទះសារចង់ដឹងថាពេលណាGTA6ចេញ ប៉ុន្តែទទួលបានការឆ្លើយតប ថា”មិនហ៊ានសន្យា”ទៅវិញ។ ទោះជាយ៉ាងណាក្តីហ្វេននៅតែទន្ទឹងរង់ចាំ
លេងតាំងពីរត់ស្រាតអីលូវចេញវគ្គថ្មីហើយ: Doom: The Dark Ages
កាន់តែកៀកថ្ងៃបានលេងរម្លឹកអនុស្សាវរីយន៍ហើយ Doom គឺជាហ្គេមដែលក្មេងៗជំនាន់90 គ្រប់គ្នាស្គាល់។ តាមពិតDoom បានចេញវគ្គថ្មីច្រើនឆ្នាំទៅហើយ ជាមួយភាពទំនើបនឹងសាច់រឿងដែលមានលក្ខណះបែបវិទ្យាសាស្រ្តប្រឌិត ប៉ុន្តែដើម្បីតបស្នងទៅអ្នកគាំទ្រជំនាន់ចាស់តាំងពីដើមរហូតដល់បច្ចុន្បន្នDoom វគ្គថ្មីនេះនឹងនិយាយពីសាច់រឿងដែលកើតឡើង