កញ្ចប់មហាចំណេញ ទិញ1បាន8 សុទ្ធតែហ្គេមទូដាក់កាក់សេរ៊ីចាស់អេមៗ!​ – Capcom Fighting Collection 2

ក្រុមហ៊ុន CAPCOM ដែលជាក្រុមហ៊ុនដ៏ចាស់វស្សាមួយក្នុងការផលិតហ្គេមបានដាក់អោយ Pre-Order នៅកញ្ចប់ Fighting Collection 2 ដែលប្រមូលផ្ដុំទៅដោយហ្គេមវ៉ៃគ្នា បែប 2D និង 3D ចាស់ៗក្នុងឆ្នាំ ២០០០ ជាង។ កញ្ចប់ Fighting Collection 2 នេះនឹងបញ្ចេញនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះហើយ ក្នុងតម្លៃ $39.99 នឹងអាចលេងបានលើ ៤…

សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled

ខ្លីៗ ស្រួលៗ ងាយយល់ សម្រាប់អ្នកដែលចង់សម្រាក់ពីការលេងហ្គេមបែបតានតឹង​ ស្រេ្តស ហើយមកជួយផែនដីដែលពោពេញទៅដោយប្រេងលើប្រភពទឹក។ អ្នកនឹងដើរតួជាទូកបូមប្រេងធ្វើដំណើរបូមប្រេងដែលនៅលើផ្ទៃទឹក ហើយយកប្រេងនេះទៅលក់បានលុយ។​ លុយនឹងជួយឲ្យអ្នកបន្កើនសមត្ថភាពទូក បូមប្រេងបានច្រើនជាងមុន និងធ្វើដំណើរមានល្បឿនលឿនជាងមុន។ ​ទំហំផែនទីនេះមានតំបន់ផ្សេងៗគ្នាច្រើន ហើយបន្ទាប់ពីអ្នកបូមប្រេងអស់ក្នុងទីតាំងណាមួយ រូបភាពធម្មជាតិនឹងផ្លាស់ប្តូរទៅស្រស់បំព្រង ជាមួយផ្ទៃទឹកដែលថ្លាឈ្វេងខុសពីមុន។

អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition 

Nintendo Switch បានបញ្ចេញហ្គេមដ៏ថ្មីស្រឡាំងមួយ ដែលមានឈ្មោះថា Xenoblade Chronicles™ X: Definitive Edition ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Monolith Software Inc. និងដាក់អោយលេងនៅថ្ងៃទី ២០ ខែមិនា ឆ្នាំ២០២៥​ កាលពីថ្មីៗនេះ ក្នុងតម្លៃ $59.99 ។ ហ្គេមមួយនេះ វាជាប្រភេទហ្គេមបែបផ្សងព្រេង Survival ដែលមានលាយឈុតឆាកប្រយុទ្ធគ្នា ជាលក្ខណៈតួអង្គមនុស្សផ្ទាល់ និងមានជាលក្ខណៈប្រយុទ្ធដោយប្រើប្រាស់Skills ដែលជាមនុស្សយន្ត។ តោះចឹងអេតមីនសុំពន្យល់ត្រួសៗពីសាច់រឿងនៃហ្គេមមួយនេះបន្តិច ចឹងហ្គេមនឹងគឺឈានទៅដល់ឆ្នាំ២០៥៤…

ស្គីន Starlight ខែថ្មីដឹងតែត្រូវប៉ាន់ហើយសម្រាប់ដៃ Jungler ក្នុងវិស័យ Mobile Legends – Joy’s Starlight Skin

ពីណាគេខ្លះដែលចូលចិត្តនិយមលេងហេរូ Jungler ដូចអេតមីននេះណា ខែក្រោយយើងដឹងតែអត់លុយទៅលេងចូលឆ្នាំហើយ ព្រោះតែ​ក្រុមហ៊ុន Mobile Legends ទើបតែប្រកាសថ្មីៗនេះថា Starlight ខែមេសាខាងមុខនេះ នឹងបញ្ចេញស្គីនរបស់ ហេរូ Joy ដែលជាប្រភេទហេរូ Assassin មួយដែលមានល្បឿនលឿន និងពិបាកក្នុងការចាប់។ ចង់បញ្ជាក់ថាហេរូសំណប់ចិត្តរបស់អេតមីន មួយនេះបានបញ្ចេញអោយលេង តាំងពីចុងឆ្នាំ២០២២ មកដល់ឥឡូវនេះមានត្រឹមតែ ២ស្គីនប៉ុណ្ណោះ តែស្គីន Starlight ដែលជា ស្គីនទី៣មួយនេះ ប្រហែលជាអាចទទួលបានការគាំទ្រច្រើន ដោយសារតែក្នុង Patch បច្ចុប្បន្ននេះហេរូ…

ហ្គេមនេះនឹងធ្វើឲ្យអ្នកស្រក់ទឹកភ្នែកជាមួយដំណើរស្វែងរកម្ចាស់របស់ឆ្កែដែលស្លាប់ទៅ-My Little Puppies

យើងតែងតែគិតថាសត្វចិញ្ចឹមយើងនឹងរងចាំយើងនៅលើឋានសួគ៍។ ហើយហ្គេមនេះគឺដូចនឹងអ្វីដែលអ្នកបានគិតអញ្ចឹង។ My little puppies គឺជាហ្គេមដែលនិយាយពីដំណើរផ្សងព្រេងរបស់ឆ្កែ Corgi ដែលនៅរងចាំម្ចាស់របស់ខ្លួននៅឯឋានសួគ៍។ ដោយបានធុំក្លិនរបស់ម្ចាស់ខ្លួនក៏គិតថាម្ចាស់ខ្លួនបានមកឋានសួគ៍ដែរហើយក៏រងចាំនៅច្រក់ទ្វារ តែបែជាមិនឃើញវត្តមានរបស់ម្ចាស់ទៅវិញ ហើយក៏សម្រេចចិត្តរត់ពីឋានសួគ៍ហើយដើរតាមក្លិនដែលខ្លួនបានធុំក្លិន។ ដំណើរផ្សងព្រេងនេះមានលក្ខណះជាបែបPuzzle ដែលដោះស្រាយបញ្ហាដែលសុនខនេះបានជួប ក៏ដូចជាការជួយដោះស្រាយបញ្ហារបស់សុនខដទៃទៀតផងដែរ។ ហ្គេមនេះជាប្រភេទហ្គេមបែប Chill ហើយអ្នកអាចសាកល្បងលេង Demo នៅក្នុងSteamបាន។

ពីហ្គេមបាញ់ខ្មោចនៅណេត អីឡូវក្រុមហ៊ុនបានធ្វើក្រាហ្វិចថ្មី ត្រជាក់ភ្នែកជាងមុន- House of the dead 2 remake

មិនថាលេងនៅណេត ឬលេងបាញ់កាំភ្លើងនៅទូហ្គេមទេ House of the dead 2ដែលចេញតាំងពីឆ្នាំ1998 គឺជាហ្គេមដែលgamer ជំនាន់ចាស់ធ្លាប់លេង និងចូលចិត្ត។ ដំណឹងល្អពីក្រុមហ៊ុន Megapixel ដែលបានបញ្ចេញDemoហ្គេមនេះឲ្យគ្រប់គ្នាបានលេងបន្ទាប់ពីកែក្រាហ្វិចថ្មីដែលត្រជាក់ភ្នែកនិងច្បាស់ជាងមុន។ ទាំងសាច់រឿង សម្លេង និងការលេងគឺនៅរក្សាទ្រង់ទ្រាយដើមទាំងអស់ គ្រាន់តែមើលវីដេអូហើយក៏ចង់ទៅរម្លឹកអនុស្សាវរីយ៍ចាស់ឡើងវិញដែរ។  ចង់ដឹងថាត្រជាក់ភ្នែកយ៉ាងកុំភ្លេចចូលមើលវីដេអូខាងក្រោម៖

ចូលចិត្តOvercooked កុំភ្លេចមកស្លន់ជាមួយហ្គេមនេះដែរ – Party Club

មើលដំបូងគិតថាជាហ្គេមបែបស្រួលៗ Chill Chill​ តែពេលចូលលេងទើបដឹងថាស្លន់ផង វ៉លផង តែសប្បាយ។ Party Club គឺជាហ្គេមដែលមិនត្រឹមតែស្លន់ចម្អិនម្ហូបឲ្យទាន់នោះទេ ប៉ុន្តែអ្នកត្រូវរៀបចំតុឲ្យភ្ញៀវអង្គុយតាមប្រភេទភ្ញៀវផង ចម្អិនម្ហូបផងហើយរៀបចំហាងផង។ ជាហ្គេមអនឡាញដែលអ្នកអាចលេងបានជាមួយមិត្តភក្តិរហូតដល់ទៅ4នាក់ជុំគ្នាហើយស្លន់រួមគ្នាដើម្បីឲ្យហាងរបស់អ្នកដំណើរការទៅរលូន។ មានតួអង្គជាកូនសត្វដ៏គួរឲ្យស្រលាញ់ហើយមានសមត្ថិភាពក្នុងការចម្អិនហើយគប់ឲ្យដល់តុភ្ញៀវក៏បាន។ បើសម្រាប់អ្នកមានបទពិសោធន៍លេង ​និងចូលចិត្តOvercooked អេដមីនធានាឲ្យថាអ្នកនឹងចូលចិត្តហ្គេមមួយនេះ។ បើអ្នកចង់ដឹងថាស្លន់បែបណាកុំភ្លេចចូលមើលវីដេអូនៅខាងក្រោម៖

ចង់លេងInzoi តែមិនដឹងថាកុំព្យូទ័ររត់រួចអត់? អាចមើលតម្រូវការSpecនៅទីនេះបាន -Inzoi

Inzoi គឺជាហ្គេមរបស់កូរ៉េដែលកំពុងពេញនិយម ជាហ្គេមបែបSim​អនឡាញ ប៉ុន្តែមានក្រាហ្វិច3Dយ៉ាងស្រស់ស្អាត។ តែបើក្រាហ្វិចភ្លឹងយ៉ាងនេះ តើកុំព្យូទ័រអ្នកអាចរត់រួចឬអត់? នេះជា4កម្រិតនៃតម្រូវការសម្រាប់ដំណើរការហ្គេមនេះ៖ កម្រិតទាបបំផុត (Minimun Specs)៖ CPU Intel Core i5-10400 (2020) AMD Ryzen 5 3600(2019) Graphic Card NVIDIA RTX 2060 6GB (2019) AMD RX 5600 XT…

ហ្វេនរឿងThe Outcast មិនមែនចេញតែរឿងLiveActionទេតែក៏ត្រៀមចេញហ្គេមវ៉ៃគ្នាផងដែរ -The Hidden one

The Hidden Ones គឺជាហ្គេមដែលបង្កើតឡើងដោយ Morefun Studio ដែលវាជាប្រភេទហ្គេមវ៉ៃគ្នាបែបលក្ខណៈ 3D ដោយតួអង្គនីមួយៗមាននូវ Unique Skills រាងៗខ្លួន ហើយតម្រូវអោយយើងប្រើប្រាស់យុទ្ធសាស្ត្រយ៉ាងណាក៏ដោយ បង្កើត អោយចេញជា Combo Skills សម្រាប់តួអង្គទាំងនោះ ដើម្បីយកឈ្នះទៅលើគូបដិបក្ខរបស់ពួកគេ។  ហ្គេមមួយនេះត្រូវបានយកលំនាំតាម Manga និង Anime ដ៏ល្បីមួយដែលមានឈ្មោះថា “Hitori No Shita: The Outcast” ។…

រស់ក្នុងតំបន់វិទ្យុសកម្មយ៉ាងម៉េចទៅ? ហ្គេមនេះនឹងបង្រៀនអ្នក – ATOMFALL

ក្រុមហ៊ុន Rebillion Developments បានធ្វើការបង្កើតប្រភេទហ្គេម Survival មួយ ដែលហៅថា Atomfall ដោយបំផុសគំនិត ចេញពីព្រឹត្តិការណ៍ និងរឿងរ៉ាវពិតជាក់ស្ដែង លាយឡំជាមួយការឆ្នៃប្រឌិតមួយចំនួន ដើម្បីធ្វើអោយហ្គេមមួយនឹង មានភាពទាក់ទាញ។ Atomfall គឺជាហ្គេមដែលយើងត្រូវរៀនរស់នៅដោយខ្លួនឯង ក្នុងតំបន់មួយពោរពេញទៅដោយធាតុវិទ្យុសកម្ម ដែលបង្កមកពី ការផ្ទុះរោងចក្រនុយក្លេអ៊ែរកាលពី៥ឆ្នាំមុន គឺឆ្នាំ១៩៥៧ តំបន់ភាគខាងជើងនៃចក្រភព អង់គ្លេស។ ការផ្ទុះនុយក្លេអ៊ែរនេះ បានបង្កអោយមានមនុស្សស្លាប់ជាច្រើន ហើយអ្នកស្លាប់ទាំងនុះ ក៏បានកកើតក្លាយជាទ័ព Zombie យ៉ាងច្រើន ដោយហេតុនេះ ធ្វើអោយរាជរដ្ឋាភិបាលចក្រភព…

You Missed

កន្លែងចត pegboard ថ្មីរបស់ Nanoleaf បំភ្លឺគ្រឿងបន្លាស់ និងបន្ទប់របស់អ្នក។
ទូរសព្ទ Android នឹងចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗនេះ ប្រសិនបើពួកវាត្រូវបានចាក់សោររយៈពេលពីរបីថ្ងៃ
កញ្ចប់មហាចំណេញ ទិញ1បាន8 សុទ្ធតែហ្គេមទូដាក់កាក់សេរ៊ីចាស់អេមៗ!​ – Capcom Fighting Collection 2
សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled
អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition