Nintendo Switch បានបញ្ចេញហ្គេមដ៏ថ្មីស្រឡាំងមួយ ដែលមានឈ្មោះថា Xenoblade Chronicles™ X: Definitive Edition ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Monolith Software Inc. និងដាក់អោយលេងនៅថ្ងៃទី ២០ ខែមិនា ឆ្នាំ២០២៥​ កាលពីថ្មីៗនេះ ក្នុងតម្លៃ $59.99 ។ ហ្គេមមួយនេះ វាជាប្រភេទហ្គេមបែបផ្សងព្រេង Survival ដែលមានលាយឈុតឆាកប្រយុទ្ធគ្នា ជាលក្ខណៈតួអង្គមនុស្សផ្ទាល់ និងមានជាលក្ខណៈប្រយុទ្ធដោយប្រើប្រាស់Skills ដែលជាមនុស្សយន្ត។

តោះចឹងអេតមីនសុំពន្យល់ត្រួសៗពីសាច់រឿងនៃហ្គេមមួយនេះបន្តិច ចឹងហ្គេមនឹងគឺឈានទៅដល់ឆ្នាំ២០៥៤ ដែលពេលនោះ ផែនដីត្រូវបានកម្ទេច ដោយសារតែសង្រ្គាមរវាងមនុស្សក្រៅភព២ក្រុមផ្សេងគ្នា។ ក្នុងគ្រានោះផងដែរ សហរដ្ឋអាមេរិច ក៏បានបញ្ចេញយានអវកាសយក្សមួយដែលមានឈ្មោះថា USS White Whale ដែលបានប្រមូលផ្តុំមនុស្សមួយចំនួនតូចអមទៅ ជាមួយបច្ចេកវិទ្យា ដែលទំនើបបំផុតរបស់យើង។ យានអវកាសយក្សនោះបានហោះរហូតដល់ដំណាក់កាលដែលទៅមុខលែងរួច ក៏បានចុះចតនៅចក្រវាលមួយដែលមានឈ្មោះថា Mira ដែលនៅទីនោះពោះពេញទៅដោយសត្វអេលានជាច្រើនប្រភេទ។

យានអាវកាសយក្សនោះបានក្លាយទីក្រុងមូលដ្ឋានរបស់មនុស្សជាតិ នឹងត្រូវបានមនុស្សដាក់ឈ្មោះថា New Los Angeles ហើយអ្នកទាំងនោះដឹងថា ដើម្បីអាចរក្សាមនុស្សជាតិបាន លុះត្រាតែកម្ចាត់ពពួកអេលានទាំងនោះចោលអោយអស់។ ដូចនេះហើយបានជា អ្នកវិទ្យាសាស្ត្របានបង្កើតគ្រឿងយន្តជាច្រើន ដើម្បីធ្វើជាអាវុធ ផ្ដល់ទៅអោយក្រុមកងទ័ពពិសេស ដែលហៅថា​ Blade ចេញទៅកម្ចាត់អេលាន ហើយយើងគឺជាម្នាក់ក្នុងកងទ័ព Blade នេះឯង។ បើចង់ដឹងអំពីសាច់រឿងបន្តទៀត អាចមើលវីដេអូខាងក្រោមបានណា ឬក៏អាចសាកល្បងលេងផ្ទាល់ជាមួួយអេតមីនក៏បានដែរ។