ហ្គេមនេះបានប្រកាសផលិតតាំងពីឆ្នាំ2016ម្ល៉េះ មានហ្វេនជាច្រើនខំទន្ទឹងរងចាំពីមួយឆ្នាំទៅមួយឆ្នាំ ឡើងស្កក់ដោយគ្មានការបញ្ជាក់ឬបង្ហើបពីដំណើរការផលិតឡើយ ឡើងមានអ្នករងចាំខ្លះគិតថាហ្គេមនេះគ្មានថ្ងៃបានលេងទេ។ តែមិនដូចជាការគិតហ្គេមនេះបានចេញផ្សាយTrailer កាលពីថ្ងៃទី 27 ខែមីនានេះជាមួយការបង្ហាញពីសកម្មភាពជាច្រើន និងរូបភាពដ៏ស្រស់បំព្រងរបស់ហ្គេមដែលធ្វើឲ្យហ្វេនជ្រួលជ្រើមឡើងវិញ។

Witchbrook គឺជាហ្គេមបែប Simulator ដែលអ្នកជាសិស្សធ្មប់ទៅរៀនផង ធ្វើការក្រៅម៉ោងបន្ងែមក៏បាន ឬបើកហាងលក់ផលិតផលក៏បាន។ ក្រុមហ៊ុនដែលបង្កើតហ្គេមនេះគឺ Chuckle Fish ដែលធ្លាប់ជាដៃគូរសហការរបស់ហ្គេម Stardew Valley ដែលជាហ្គេមពេញនិយមកាន់ឆ្នាំរបស់អ្នកលេងហ្គេមបែប Chill និងមានរូបភាពរចនាបែប Pixel Art។ 

បន្ទាប់ពី9ឆ្នាំនេះហើយមកមើលTrailerរបស់ហ្គេមអ្នកនឹងមានអារម្មណ៍ថាសម្រាប់គុណភាព​និងរយះពេលរងចាំគឺពិតជាសាកសម្យ បើអ្នកចាប់អារម្មណ៍កុំភ្លេចចូលមើល Trailer នៅខាងក្រោម។