នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រាត់នៃព្រឹត្តិការណ៍ VCT Masters Bangkok 2025 កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Riot Game បានបញ្ចេញនូវ Agent ថ្មីស្រឡាំងមួយ ដែលមានឈ្មោះថា Waylay ។ Waylay គឺជា Agent ទី២៨ របស់ Valorant ដែលមានសញ្ជាតិថៃ និងមានតួនាទីជា Duelist ហើយក៏បានបញ្ចេញនៅក្នុង Server ផ្លូវការនៅថ្ងៃទី ០៥ ខែ មីនា ។
បើសិនជាយើងមើលទៅលើភិនភាគរបស់ Waylay គឺមានសម្បុរខ្មៅស្រអែម សក់ខ្មៅលាយស អាវខាងក្នុងពណ៌ខៀវ អាវក្រៅមានពណ៌ខ្មៅលាយលឿង និងមានស្រមោលហូឡូក្រាមពណ៌ឥន្ធនូនៅពីក្រោយ។ Waylay គឺជាប្រភេទ Agent មួយ ដែលមានការបម្លាស់ទីលឿន និងមានភាព Aggressive ខ្លាំង ដែលស្រដៀងទៅនឹង Agent Jett ឬ Neon ដែរ។
-Skills និង សមត្ថភាពរបស់ Agent Waylay :
Saturate : Key “C” (PC) or button “L1” (PS5) or button “LB” (Xbox X/S)
សម្រាប់សមត្ថភាពមួយនេះ គឺ Waylay បានបញ្ចេញ នូវចង្កោមពន្លឺ ដែលចង្កោមពន្លឺនោះនឹងផ្ទុះពេលប៉ះផ្ទាល់ជាមួយនឹងដី ធ្វើអោយសត្រូវ ដែលស្ថិតក្នុងបរិវេណនៃការផ្ទុះនោះ ត្រូវបានកាត់បន្ថយល្បឿននៃការធ្វើចលនា និងល្បឿននៃគ្រាប់បាញ់ចេញផងដែរ។
Light Speed : Key “Q” (PC) or button “R1” (PS5) or button “RB” (Xbox X/S)
សមត្ថភាពនេះបានធ្វើអោយ Waylay អាចបម្លាស់ទីបានយ៉ាងលឿនខ្លាំងចំនួន ២ ដងផ្ទួនៗគ្នា ដើម្បីគេចពីការវ៉ៃប្រហារ របស់សត្រូវ ឬក៏សម្រុកទៅដេញបាញ់សត្រូវ ដោយបញ្ជាក់ផងដែរថា ការបម្លាស់ទីលើកទី ១ គឺយើងអាចបម្លាស់ទី ទៅលើលំហរអាកាសបាន ប៉ុន្ដែការបម្លាស់ទីលើកទី២ គឺមិនបាននោះទេ។
Refract : Key “E” (PC) or button “O” (PS5) or button “B” (Xbox X/S)
នេះជាសមត្ថភាពមួយ ដែលបង្កើតនូវសញ្ញាពន្លឺមួយនៅលើដី រួចនៅពេលដែលយើងចុចមួយដងទៀត នោះតួអង្គរបស់យើង នឹងត្រលប់មកកាន់សញ្ញាពន្លឺនោះវិញ ដោយសមត្ថភាពនេះជា Signature របស់ Waylay ដូចនេះរាល់ការសម្លាប់សត្រូវបាន ២នាក់ ក្នុង Round តែមួយនឹងធ្វើអោយយើងអាចប្រើប្រាស់សមត្ថភាពនេះម្ដងទៀតបាន។
Convergent Paths : Key “X” (PC) or button “L1 + R1” (PS5) or button “LB + RB” (Xbox X/S)
Ultimate Skill មួយនេះត្រូវការ 8ពិន្ទុ ដើម្បីប្រើប្រាស់វាក្នុងការបង្កើត Beam of light យ៉ាងធំមួយនៅជាប់នឹងដី ខណៈពេលដែលពេល Waylay ស្ថិតលើ Beam of light នេះនឹងបង្កើនល្បឿនចលនាផ្លាស់ទីរបស់នាង ផ្ទុយទៅវិញធ្វើអោយសត្រូវរបស់នាងពិបាកធ្វើចលនា ពេលដែលស្ថិតនៅលើ Beam of light មួយនេះ។
ដើម្បីអោយយល់ដឹងរឹតតែច្បាស់ អ្នករាល់គ្នាអាចទស្សនាវីដេអូខាងក្រោមនេះបាន ៖
- សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled - March 31, 2025
- អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition - March 31, 2025
- ស្គីន Starlight ខែថ្មីដឹងតែត្រូវប៉ាន់ហើយសម្រាប់ដៃ Jungler ក្នុងវិស័យ Mobile Legends – Joy’s Starlight Skin - March 31, 2025