CD Projekt Red ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយរបស់ប្រទេសប៉ូឡូញ ដែលបានផលិតហ្គេមដ៏ល្អៗ ជាច្រើនដូចជា The Witcher Series និង Cyberpunk 2077 ជាដើម ។
ថ្មីៗនេះ CD Projekt Red បានផ្ដល់ឱកាសអោយកម្មវិធីពានរង្វាន់ហ្គេម The Game Award បើកឆាកការផ្សព្វផ្សាយ វីដេអូ Trailer ទី១របស់ខ្លួនសម្រាប់ហ្គេម The Witcher 4 តែម្ដង ។ The Witcher 4 ត្រូវបានទស្សនិកជនតាមដាន ជាខ្លាំងដោយសារតែ The Witcher 3 គឺជាហ្គេមដែលល្អខ្លាំងទាំងការលេង រូបភាព និងសាច់រឿង ។
នៅក្នុង Trailer ទី១នេះយើងឃើញតួដែលចេញពី The Witcher 3 តែ ១ នាក់ប៉ុណ្ណោះគឺ Ciri ដែលមើលទៅនាងកើន វ័យជាងមុនច្រើន ។ មិនត្រឹមតែប៉ុណ្ណោះនាងបានចេញប្រើវេទមន្តមួយចំនួន លាយជាមួយការផឹកថ្នាំរបស់ Witcher ទៀតដូចនេះបានន័យថានាងច្បាស់ជាបានឆ្លងកាត់ការហ្វឹកហាត់ត្រឹមត្រូវណាស់ ។
ទស្សនិកជនមានការសប្បាយចិត្តជាខ្លាំងដែលបានឃើញ Trailer នេះហើយពួកគេក៏នឹងទន្ទឹងរង់ចាំការផ្សព្វផ្សាយ បន្តទៀតដោយសារតែយើងមិនទាន់ដឹងថ្ងៃនៅឡើយទេ ៕
- Xbox: Game Pass ហ្គេមដែលត្រូវចេញបានប្រកាសហើយ - January 23, 2025
- កំពូលកម្មវិធីប្រកួត Esports ទាំង 5 មានអ្នកទស្សនាច្រើនជាងគេក្មុង 2024 - December 29, 2024
- ហ្គេមប្រភេទ Chill ដែលកំពុងបញ្ចុះតំលៃ - December 29, 2024