The Hidden Ones គឺជាហ្គេមដែលបង្កើតឡើងដោយ Morefun Studio ដែលវាជាប្រភេទហ្គេមវ៉ៃគ្នាបែបលក្ខណៈ 3D ដោយតួអង្គនីមួយៗមាននូវ Unique Skills រាងៗខ្លួន ហើយតម្រូវអោយយើងប្រើប្រាស់យុទ្ធសាស្ត្រយ៉ាងណាក៏ដោយ បង្កើត អោយចេញជា Combo Skills សម្រាប់តួអង្គទាំងនោះ ដើម្បីយកឈ្នះទៅលើគូបដិបក្ខរបស់ពួកគេ។ 

ហ្គេមមួយនេះត្រូវបានយកលំនាំតាម Manga និង Anime ដ៏ល្បីមួយដែលមានឈ្មោះថា “Hitori No Shita: The Outcast” ។ បើនិយាយពីរឿងក្រាហ្វិចវិញ អេតមីនសុំអោយអួយម៉ង ដោយសារតែវាមើលមកគឺថាស្អាតដូចយើងកំពុងតែមើលរឿង Anime កំរិត 4K ចឹង។ ដោយសារតែវាយក Concept តាម Anime ចឹងហើយនៅក្នុងហ្គេមមួយនឹងមានជាវីដេអូ Animation ខ្លីៗជាច្រើន ទាំងមុនពេលបើកការវ៉ៃគ្នា កំឡុងពេលវ៉ៃគ្នា និងក្រោយពេលវ៉ៃគ្នាចប់សុទ្ធតែមានជាវីដេអូ Animation ដែលធ្វើអោយទាក់ចិត្តអេតមីនខ្លាំងមែនទែន។

ដោយបច្ចុប្បន្ននេះហ្គេមនេះកំពុងតែធ្វើការតេស្ត Pre-Alpha នៅឡើយទេ បើបញ្ចប់ការតេស្តដោយគ្មានបញ្ហាទេ ហ្គេមនេះនឹងបញ្ចេញជាផ្លូវការក្នុងពេលឆាប់ៗនេះហើយ។ ថ្វីត្បិតតែនៅក្នុងការតេស្តសាកល្បងនេះ គឺបើកតេស្តតែនៅលើកុំព្យូទ័រក៏ពិតមែន ប៉ុន្តែនៅក្នុងវេបសាយផ្លូវការរបស់ The Hidden Ones បានបញ្ជាក់យ៉ាងច្បាស់ថា ហ្គេមនេះនឹងចេញ ៣ Platform គឺ Platform PC, IOS & Android ដូចនេះមិនថាកុំព្យូទ័រ ឬទូរស័ព្ទដៃ គឺសុទ្ធតែអាចលេងហ្គេមនេះបានដូចគ្នា។ អេតមីនក៏សុំបញ្ជាក់ផងដែរ ថានៅក្នុង Steam បានដាក់ The Hidden Ones ថា “Coming Soon” និងស្ថិតនៅក្នុងប្រភេទ “Free to Play” ដូចនេះអ្នកដែលចូលចិត្តលេងហ្គេម និងចូលចិត្ត Anime កុំភ្លេចទាញមកលេងជាមួយអេតមីនទាំងអស់គ្នា ព្រោះអីមានទៅអស់លុយណា។ តែឥឡូវយើងមានតែមើលរូបភាព និងវីដេអូខាងក្រោមលេងៗសិនទៅ ជំនួសអោយការរង់ចាំចេញជាផ្លូវការនៃហ្គេមមួយនេះ។