សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled
ខ្លីៗ ស្រួលៗ ងាយយល់ សម្រាប់អ្នកដែលចង់សម្រាក់ពីការលេងហ្គេមបែបតានតឹង ស្រេ្តស ហើយមកជួយផែនដីដែលពោពេញទៅដោយប្រេងលើប្រភពទឹក។ អ្នកនឹងដើរតួជាទូកបូមប្រេងធ្វើដំណើរបូមប្រេងដែលនៅលើផ្ទៃទឹក ហើយយកប្រេងនេះទៅលក់បានលុយ។ លុយនឹងជួយឲ្យអ្នកបន្កើនសមត្ថភាពទូក បូមប្រេងបានច្រើនជាងមុន និងធ្វើដំណើរមានល្បឿនលឿនជាងមុន។ ទំហំផែនទីនេះមានតំបន់ផ្សេងៗគ្នាច្រើន ហើយបន្ទាប់ពីអ្នកបូមប្រេងអស់ក្នុងទីតាំងណាមួយ រូបភាពធម្មជាតិនឹងផ្លាស់ប្តូរទៅស្រស់បំព្រង ជាមួយផ្ទៃទឹកដែលថ្លាឈ្វេងខុសពីមុន។