តោះថ្ងៃនេះផងដែរ អេនមីនសុំបង្ហាញពីឈ្មោះហ្គេមទាំង ១១ ដែលត្រូវបាន Steam ដាក់បញ្ចូលទៅក្នុងកញ្ចប់ Top Seller Platinum Package ដែលជាកញ្ចប់បណ្ដុំទៅដោយហ្គេម ដែលទទួលបានការទាញយកមកលេងច្រើនជាងគេប្រចាំឆ្នាំ ២០២៤។ ដូចនេះចង់ដឹងថា ហ្គេមទាំង​ ១១ នោះមានហ្គេម ដែលអ្នករាល់គ្នាចូលចិត្តលេងរឺអត់ អាចមើលនៅខាងក្រោមនេះបានណា។ 

1. Apex LegendsTM

ហ្គេមប្រភេទ Battle Royale មួយនេះអាចទទួលបានការគាំទ្រច្រើននៅក្នុង Steam គឺអេតមីនគិតថាអាច ដោយសារតែវា ជាប្រភេទហ្គេម ដែលទាញមកលេងបានដោយឥតគិតថ្លៃ និងការឌីហ្សាញហ្គេមមួយនេះ មានលក្ខណៈប្លែកខុសពីហ្គេម Battle Royales ដ៏ទៃទៀត។   

2. Baldurs Gate 3

Baldur’s Gate 3 បានបញ្ចេញមកនៅខែសីហា ឆ្នាំ២០២៣ ដោយ Larian Studios ។ ហ្គេមមួយនេះអាចរាប់បញ្ចូលបានថា ជាហ្គេមមួយដែលមានក្រាហ្វិចស្អាតខ្លាំងមែនទែន ហើយវាពិតសាកសមនឹងតម្លៃ $59.99 ណាស់នៅក្នុង Steam។

3. Black Myth: Wukong

ច្បាស់ណាថាហ្គេម Black Myth: Wukong គឺនឹងមានវត្តមានក្នុងប្រធានបទនេះដែរហើយ ព្រោះថាកាលពីពាក់កណ្ដាលឆ្នាំ ២០២៤ គ្រាន់តែ Wukong បញ្ចេញមកភ្លាមបានធ្វើអោយផ្ទុះចក្រវាលហ្គេមទាំងមូលតែម្ដង។ Steam បានដាក់តម្លៃ $59.99 សម្រាប់ការទាញយកនៃហ្គេម Black Myth: Wukong មួយនេះ។

4. Call of Duty®: Black Ops 6

Steam បានលក់ក្នុងតម្លៃរហូតដល់ទៅ $69.99 ក៏នៅតែទទួលបានការទាញយកមកលេងច្រើនដដែល។ ទោះបីជាហ្គេមនេះ ទទួលការដោនឡូតច្រើនមែន តែយ៉ាងណាក៏ហ្គេមប្រភេទ FPS មួយនេះ ទទួលបានមតិអវិជ្ជមានច្រើនគួរសមណាស់ដែរ ដោយភាគច្រើនគឺនិយាយថា ក្រាហ្វិចវាមានភាពសាមញ្ញពេក មិនសមនឹងតម្លៃមួយនេះ។ 

5. Counter-Strike 2

ហ្គេមមួយនេះហើយ ធ្វើអោយអេតមីនបាត់កង់អស់ ២ដង កាលពីរៀននៅវិទ្យាល័យ។ ហ្គេមមួយនេះតែងតែជាប់ក្នុង ចំណោមហ្គេម ដែលលក់ដាច់ជាងគេរបស់ Steam រាល់ឆ្នាំ ទោះបីជាដាក់លក់លើ Steam អស់ជាង១ទសវត្សទៅហើយក្ដី។ សម្រាប់អេតមីនគិតថា វាជាហ្គេម FPS ដែលល្បីជាងគេ និងមានអ្នកលេងច្រើនបំផុតហើយនៅពេលបច្ចុប្បន្ននេះ។

6. Destiny 2

Destiny 2 បានបញ្ចេញតាំងពីសម័យកូវីតមកម្ល៉េះ តែយ៉ាងណាក៏ឃើញថា ២ទៅ៣ឆ្នាំចុងក្រោយនេះ តែងតែមានវត្តមាន ហ្គេមមួយនេះនៅលើគេហទំព័រនៃការលក់ដាច់ជាងគេរ​បស់ Steam។ វាជាប្រភេទហ្គេម MMO ដែលអនុញ្ញាតអោយយើង លេងបានច្រើនគ្នាខ្លាំងណាស់ ហើយវាមិនគិតថ្លៃនុះទេក្នុង Steam ដូចនេះហើយបានជា ហ្គេមនេះទទួលបានការគាំទ្រ ខ្លាំងយ៉ាងនេះ ។ 

7. Dota 2

ដូចទៅនឹង Counter-Strike 2 ដែរ Dota 2 បានចេញជាង១ទសវត្សហើយ ហើយក៏ជាហ្គេមទី១ ដែលធ្វើអោយអេតមីនចេះ ចូលកន្លែងលេងហ្គេមផងដែរ។ ហ្គេម Moba (Multiplayer online battle arena) មួយនេះ គឺដាក់អោយលេងដោយឥតគិតថ្លៃ នោះទេ នៅក្នុង Steam ហើយក៏តែងតែស្ថិតក្នុងតារាង Top Seller Platinum មករហូតផងដែរ។

8. Elden Ring

Elden Ring គឺជាហ្គេមបែបវ៉ៃគ្នា ដែលស្រដៀងទៅនឹង Black Myth: Wukong ដែរ។ ហ្គេមនេះបានដាក់លក់ក្នុងតម្លៃ $59.99 នៅលើ Steam តាំងពីដើមឆ្នាំ ២០២២ មកម្ល៉េះ។  

9. Palworld

Palworld ជាប្រភេទ ហ្គេម Survival បែប Open world ដែលបញ្ចេញដោយក្រុមហ៊ុន Pocketpair នៅដើមឆ្នាំ ២០២៤ នេះឯង ក្នុងតម្លៃ $29.99 លើ Steam។ ចំណុចពិសេសរបស់វាគឺទៅលើក្រាហ្វិច ដែលស្អាតមួយលាយឡំជាមួយតួអង្គសត្វបែបខ្ចូតៗ គួរអោយស្រឡាញ់ ដែលជាហេតុធ្វើអោយហ្គេមមួយនេះអាចទាក់ទាញអ្នកលេងបានច្រើនមែនទែននៅឆ្នាំ ២០២៤កន្លងទៅ។

10. PUBG: Battlegrounds

មនុស្សជាច្រើនសុទ្ធតែស្គាល់ហ្គេមប្រភេទ Battle Royale​ មួយនេះដែលបង្កើតដោយ PUBG Corporation និងបញ្ចេញជាផ្លូវការ តាំងពីឆ្នាំ ២០១៧ មកម៉្លេះ។ PUBG គឺជាហ្គេមមួយដែលមានការគាំទ្រច្រើនទាំង នៅលើកុំព្យូរទ័រ និងទូរស័ព្ទដៃ ដូចនេះហើយ គិតថាមិនមាន អ្វីចំលែកទេដែលហ្គេមមួយនេះមានអត្រាអ្នកទាញយកមកលេងខ្ពស់មួយប្រចាំឆ្នាំ២០២៤នោះ។

11. Warhammer 40,000: Space Marine 2

Space Marine 2 ជាប្រភេទហ្គេមប្រយុទ្ធគ្នាបែប TPS (Third-Person Shooter) ដែលបានបញ្ចេញអោយលេងនៅខែ កញ្ញា ឆ្នាំ ២០២៤ នេះឯង ដោយបង្កើតដោយក្រុមហ៊ុន Focus Entertainment។ មានមតិវិជ្ជមានជាច្រើន នៅក្នុង Steam បានលើកឡើងថា ក្រាហ្វិចនៃហ្គេមមួយនេះពិតជាស្អាតខ្លាំងណាស់ និងសាមសមសម្រាប់តម្លៃ $59.99 ។