ហ្គេម Rogue-Like ជាប្រភេទហ្គេមដែលផ្ដោតទៅលើភាពចៃដន្យ សំណាង និងការយល់ដឹងពីអ្នកលេងច្រើន ដោយសារតែកាផ្ដោតធំលើការចៃដន្យនេះ ធ្វើអោយហ្គេមប្រភេទនេះ មានអ្វីថ្មីជារៀងរហូតមិនចេះអស់ឡើយ ។
ឥលូវនេះ Admin សុំណែនាំហ្គេមប្រភេទ Rogue-Like មួយឈ្មោះថា Hades ដែលជាហ្គេមដែលសរសេរសាច់រឿងពី សាច់រឿងទេវកឋារបស់ ក្រិច ដែលមានតួអង្គ Zagreus ត្រូវជាកូនរបស់ Hades ផ្ទាល់ដែលជាយមរាជ ហើយម្ដាយជា ព្រះនាងប្រចាំឋានក្រោមគឺ Persephone ។
សាច់រឿងរបស់ហ្គេមនេះគឺ Zagreus ព្យាយាមរត់គេចពី Hades និងថាននរកដើម្បីឡើងមកខាងលើ ដើម្បីបានជួប ជាមួយម្ដាយរបស់ខ្លួន ។ ប៉ុន្តែតាមផ្លវូខ្លួនត្រូវឆ្លងកាត់ឧបសគ្គ បិសាចកំណាចជាច្រើន ដែលឱពុកខ្លួនបានរៀបចំ ដើម្បីបង្អាកដំណើរ ។ ដើ់ម្បីអាចជំនះឧបសគ្គនោះបាន Zagreus ទទួលបានជំនួយថាមពលពីទេវតាផ្សេងៗដែលជា ត្រូវជាពូមីង និងបងប្អូនជីដូនមួយរបស់ខ្លួនដូចជា Athena, Poseidon, Hermes, Artemis, Aphrodite, Ares, Demeter, Dionysus, Zeus, និង Chaos ជាដើម ។
បើតាមសាច់ការលេងវិញ អ្នកត្រូវរើសយកអាវុធ ហើ់យនិងកំលាំងថាមពលពីទេវតាទាំងនោះ ដើម្បីបង្កើតថាមពល ឆ្លងឧបសគ្គរហូតដល់ ជាន់ចុងក្រោយដែលអ្នកត្រូវប្រយុទ្ធជាមួយឳពុកខ្លួនឯង Hades ផ្ទាល់តែម្ដង ។ បើចាញ់ធ្លាក់ទៅវិញសារដើម តែបើឈ្នះបានជួបម្ដាយរបស់អ្នកមួយភ្លែត ហើយធ្លាក់មកវិញ ម្ដងហើយៗម្ដងទៀត តែការ ធ្វើដំណើរនឹងចាប់ផ្ដើមខុសពីគ្នាទៅតាមអាវុធ និងភាពចៃដន្យមួយចំនួន ។
បើសិនជាអ្នកចាប់អារម្មណ៍អាចចូលទៅទិញបាននៅលើ Steam ដែលឥលូវនេះតំលៃតែ $9.99 ប៉ុណ្ណោះហើយសម្រាប់ វគ្គ ២ Admin នឹងលើកឡើងនៅពេលក្រោយទៀត ៕
- កំពូលកម្មវិធីប្រកួត Esports ទាំង 5 មានអ្នកទស្សនាច្រើនជាងគេក្មុង 2024 - December 29, 2024
- ហ្គេមប្រភេទ Chill ដែលកំពុងបញ្ចុះតំលៃ - December 29, 2024
- Hades ជាហ្គេមដែលអ្នកចូលចិត្ត Rogue-Like គួរតែលេង - December 28, 2024