ថ្មីៗនេះមានហ្គេមជាច្រើនបានចេញមក តែហ្គេមមួយប្រភេទ ARPG មានឈ្មោះថា Path of Exile 2 ដែលជាហ្គេមទី ២ របស់ Path of Exile ផលិតឡើងដោយក្រុមហ៊ុន Grinding Gear Games ។
អ្វីទៅជា ARPG ? ពាក្យពេញបានន័យថា Action Role Play Game ភាគច្រើនជាហ្គេមបែបវាយប្រហារវេទមន្ត មានសកម្មភាពច្រើនដែលធ្វើអោយអ្នកលេងរំភើបញាប់ញ័រ ។ ពេលខ្លះទៀតហ្គេមប្រភេទនេះថតពីលើហើយចំហៀង ដែលហ្គេម Path of Exile 2 នេះប្រើប្រាស់ដូចជាហ្គេម Diablo 4 អញ្ចឹងដែរ ។
រូបភាពពីទំព័រ Steam របស់ Path of Exile 2
តែអ្វីដែល Path of Exile ធ្វើល្អជាង Diablo នោះគឺស្ថាបនិក Grinding Gear Games បានផ្តោតទៅលើការផលិត ខ្សែចង្វាក់វេទមន្តនិងកំលាំងដែកហៅថា Passive Tree នេះដែលផ្ដល់អោយនូវសេរីភាពរបស់អ្នកលេងច្រើនជាង Diablo រាប់រយដង ។
រូបភាពពីទំព័រ Steam របស់ Path of Exile 2
ក្រៅពីនេះ Graphic របស់ហ្គេម Path of Exile 2 ក៏មិនណយដែររូបភាពចេញមកម្ដងៗគឺពោពេញដោយពន្លឺហើយ ស្អាតជាខ្លាំង ។ Path of Exile 2 ឥលូវនេះកំពុងស្ថិតក្នុងតំណាក់កាល Early Access ដែលអ្នកទាំងអស់គ្នាអាចជាវ កញ្ចប់គាំទ្រតំលៃ $29.99 ដើម្បីសាកល្បងលេង តែបើសិនជាអ្នកទាំងអស់គ្នាចង់ចាំក៏អាចចាំបានដែរ នៅក្នុងរយៈពេល ៦ ខែទៀតហ្គេមនេះនឹងចេញមកជាផ្លូវការអោយលេងដោយឥតគិតថ្លៃ ៕
- Xbox: Game Pass ហ្គេមដែលត្រូវចេញបានប្រកាសហើយ - January 23, 2025
- កំពូលកម្មវិធីប្រកួត Esports ទាំង 5 មានអ្នកទស្សនាច្រើនជាងគេក្មុង 2024 - December 29, 2024
- ហ្គេមប្រភេទ Chill ដែលកំពុងបញ្ចុះតំលៃ - December 29, 2024