មើលដំបូងគិតថាជាហ្គេមបែបស្រួលៗ Chill Chill​ តែពេលចូលលេងទើបដឹងថាស្លន់ផង វ៉លផង តែសប្បាយ។ Party Club គឺជាហ្គេមដែលមិនត្រឹមតែស្លន់ចម្អិនម្ហូបឲ្យទាន់នោះទេ ប៉ុន្តែអ្នកត្រូវរៀបចំតុឲ្យភ្ញៀវអង្គុយតាមប្រភេទភ្ញៀវផង ចម្អិនម្ហូបផងហើយរៀបចំហាងផង។

ជាហ្គេមអនឡាញដែលអ្នកអាចលេងបានជាមួយមិត្តភក្តិរហូតដល់ទៅ4នាក់ជុំគ្នាហើយស្លន់រួមគ្នាដើម្បីឲ្យហាងរបស់អ្នកដំណើរការទៅរលូន។ មានតួអង្គជាកូនសត្វដ៏គួរឲ្យស្រលាញ់ហើយមានសមត្ថិភាពក្នុងការចម្អិនហើយគប់ឲ្យដល់តុភ្ញៀវក៏បាន។ បើសម្រាប់អ្នកមានបទពិសោធន៍លេង ​និងចូលចិត្តOvercooked អេដមីនធានាឲ្យថាអ្នកនឹងចូលចិត្តហ្គេមមួយនេះ។

បើអ្នកចង់ដឹងថាស្លន់បែបណាកុំភ្លេចចូលមើលវីដេអូនៅខាងក្រោម៖