កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Riot បានធ្វើការ Update Patch 10.03 ក៏បានភ្ជាប់មកជាមួយនឹងការបញ្ចេញ ឈុតស្គីនកាំភ្លើងថ្មី Neptune 2.0 ផងដែរ។ ឈុតស្គីនកាំភ្លើងថ្មីនេះ ត្រូវបានដាក់លក់ នៅក្នុង Store របស់ Valorant ក្នុងកំឡុងថ្ងៃទី ២១ និង ២២ ខែកុម្ភៈ ឆ្នាំ​ ២០២៥ ទៅតាម Region នីមួយៗ។


-តើនៅក្នុងកញ្ចប់ឈុតស្គីននេះ មានអ្វីខ្លះ និង តម្លៃប៉ុន្មាន?

សម្រាប់ឈុត Bundle មួយនេះ មានតម្លៃ 7100VP ដែលមានដូចជា ៖

  • កាំភ្លើង Neptune Bulldog ដែលជាប្រភេទ កាំភ្លើង RIFLE (1775VP)
  • កាំភ្លើង Neptune Phantom ដែលជាប្រភេទ កាំភ្លើង RIFLE (1775VP)
  • កាំភ្លើង Neptune Classic ដែលជាប្រភេទ កាំភ្លើង SIDEARM (1775VP)
  • កាំភ្លើង Neptune Odin ដែលជាប្រភេទ កាំភ្លើង MACHINE GUN (1775VP)
  • កាំបិត Neptune Hook ដែលជាប្រភេទ MELEE (3550VP) (Free in Bundle)
  • ថ្នាំពណ៌ Neptune, V25 Spray (325VP) (Free in Bundle)
  • កាត Neptune, V25 Card (375VP) (Free in Bundle)
  • X2 បណ្តោងកាំភ្លើង Neptune, V25 Buddy (475VP) (Free in Bundle)

-តើការឌីហ្សាញ​ Bundle មួយនេះមានលក្ខណៈយ៉ាងដូចម្ដេច និងមានចំណុចពិសេសត្រង់ណាខ្លះ?

បើសិនជាអ្នករាល់គ្នាជាប្រិយមិត្តរបស់ហ្គេម Valorant អ្នករាល់គ្នាច្បាស់ជាដឹងហើយថា ឈុតស្គីនត្រកូល Neptune ទាំង  Version ទី១ និង Version ថ្មីនេះ មានConcept ជាលក្ខណៈបែបសមុទ្រជម្រៅជ្រៅ លាយជាមួយសត្វសមុទ្រមួយចំនួន ប៉ុន្តែនៅតែរក្សា ទ្រង់ទ្រាយកាំភ្លើងដើមដដែល ដោយគ្រាន់តែបន្ថែមអាងចិញ្ចឹមត្រីចូលទៅក្នុងកាំភ្លើងតែប៉ុណ្ណោះ មើលទៅសាមញ្ញខ្លាំងមែនទែន។ ទោះាជាមើលទៅសាមញ្ញប៉ុន្តែសម្លេងស្នូរកាំភ្លើងវិញ ត្រូវបានផ្លាស់ប្ដូរទាំងស្រុង ដោយសម្លេងកាំភ្លើង ស្គីន Neptune ស្រដៀងទៅនឹងកាំភ្លើងបាញ់ទឹក ដែលពេលយើងបាញ់បោះជាមួយសត្រូវ ធ្វើអោយសត្រូវយើងពិបាកស្មាន ថាយើងកំពុងប្រើប្រាស់កាំភ្លើងអ្វី។

បើនិយាយពីចំណុចពិសេសវិញគឺទៅលើ Neptune Hook ដែលជាប្រភេទទំពក់របស់ចោរសមុទ្រ ហើយ MELEE ប្រភេទ​នេះ វាជាការឌីហ្សាញថ្មីស្រឡាំងដែលមិនធ្លាប់មាននៅក្នុង Valorant ពីមុនមក។ និងចំណុចពិសេសមួយវិញទៀតគឺ ទៅលើ Elimination Effects របស់ Bundle Neptune 2.0 ដែលនៅពេលដែលយើងសម្លាប់សត្រូវចុងក្រោយគេបង្អស់ នឹងបញ្ចេញដៃមឹកជាច្រើនពីក្រោមសាកសពសត្រូវ​ រួចចាប់យកសាកសពសត្រូវចុះក្រោម។

Elimination Effects មួយនេះ គឺមិនមាននោះទេ នៅក្នុងឈុត Bundle Neptune Version ទី១ ប៉ុន្តែ Effects មួយនឹងក៏ មិនមែនជាការឌីហ្សាញថ្មីនោះដែរ ដោយគ្រាន់តែកែឆ្នៃបន្ថែមពី Bundle Prelude to Chaos តែប៉ុណ្ណោះ។ បើអ្នករាល់គ្នាចង់ដឹងច្បាស់បន្ថែមទៀត អាចទស្សនា វីដេអូខាងក្រោមនេះបាន។