យើងតែងតែគិតថាសត្វចិញ្ចឹមយើងនឹងរងចាំយើងនៅលើឋានសួគ៍។ ហើយហ្គេមនេះគឺដូចនឹងអ្វីដែលអ្នកបានគិតអញ្ចឹង។ My little puppies គឺជាហ្គេមដែលនិយាយពីដំណើរផ្សងព្រេងរបស់ឆ្កែ Corgi ដែលនៅរងចាំម្ចាស់របស់ខ្លួននៅឯឋានសួគ៍។ ដោយបានធុំក្លិនរបស់ម្ចាស់ខ្លួនក៏គិតថាម្ចាស់ខ្លួនបានមកឋានសួគ៍ដែរហើយក៏រងចាំនៅច្រក់ទ្វារ តែបែជាមិនឃើញវត្តមានរបស់ម្ចាស់ទៅវិញ ហើយក៏សម្រេចចិត្តរត់ពីឋានសួគ៍ហើយដើរតាមក្លិនដែលខ្លួនបានធុំក្លិន។

ដំណើរផ្សងព្រេងនេះមានលក្ខណះជាបែបPuzzle ដែលដោះស្រាយបញ្ហាដែលសុនខនេះបានជួប ក៏ដូចជាការជួយដោះស្រាយបញ្ហារបស់សុនខដទៃទៀតផងដែរ។

ហ្គេមនេះជាប្រភេទហ្គេមបែប Chill ហើយអ្នកអាចសាកល្បងលេង Demo នៅក្នុងSteamបាន។