ក្តៅគគុកជាមួយជីវិតក្នុងសង្គមងងឹតរបស់ម៉ាហ្វៀអ៊ីតាលី ក្នុងទីក្រុងស៊ីស៊ីលី ឆ្នាំ1900ជាងដែលអ្នកនឹងដើរតួរជា Enzo Favara។ ចាកចេញពីជីវិតកម្មករជីករ៉ែ Enzo បានចាប់ផ្តើមសច្ចាក្នុងគ្រួសារម៉ាហ្វៀ Don Torrisi’s ដើម្បីឲ្យជីវិតខ្លួនប្រសើរជាងមុន។ 

ឆាកជីវិតជាម៉ាហ្វៀរបស់ Enzo នេះអ្នកនឹងបានមើលឃើញសកម្មភាព និងតួនាទីប្រចាំថ្ងៃរបស់ម៉ាហ្វៀ ដូចជាការដើរល្បាត ទារថ្លៃការពារ ធ្វើអ្នកនាំសារ ហើយការមានការបាញ់ប្រហារប្រយុទ្ធគ្នាជាមួយក្រុមម៉ាហ្វៀផ្សេងៗទៀតផងដែល។ 

ស្ថិតនៅក្នុងឆ្នាំ1900ជាងនេះអ្នកនឹងអាចបានធ្វើដំណើរជាមួយឡានសេរ៊ីចាស់ និងកាំភ្លើងបែបClassic និងមានការជិះសេះដើម្បីដេញតាមនឹងសម្លាប់សត្រូវរបស់គ្រួសារ Don Torrisi’s។ ពាក្យថាគ្រួសារគឺការលះបង់ តែសម្រាប់ក្នុងគ្រួសារម៉ាហ្វៀការលះបង់គឺជាជីវិតអ្នកផ្ទាល់។ ហ្គេមមួយនេះមិនទាន់ប្រកាសថ្ងៃចេញឲ្យច្បាស់នៅឡើយទេ គ្រាន់តែដឹងថានឹងត្រៀមចេញលក់នៅរដូវក្តៅនេះ។