ពីណាគេខ្លះដែលចូលចិត្តនិយមលេងហេរូ Jungler ដូចអេតមីននេះណា ខែក្រោយយើងដឹងតែអត់លុយទៅលេងចូលឆ្នាំហើយ ព្រោះតែក្រុមហ៊ុន Mobile Legends ទើបតែប្រកាសថ្មីៗនេះថា Starlight ខែមេសាខាងមុខនេះ នឹងបញ្ចេញស្គីនរបស់ ហេរូ Joy ដែលជាប្រភេទហេរូ Assassin មួយដែលមានល្បឿនលឿន និងពិបាកក្នុងការចាប់។ ចង់បញ្ជាក់ថាហេរូសំណប់ចិត្តរបស់អេតមីន មួយនេះបានបញ្ចេញអោយលេង តាំងពីចុងឆ្នាំ២០២២ មកដល់ឥឡូវនេះមានត្រឹមតែ ២ស្គីនប៉ុណ្ណោះ តែស្គីន Starlight ដែលជា ស្គីនទី៣មួយនេះ ប្រហែលជាអាចទទួលបានការគាំទ្រច្រើន ដោយសារតែក្នុង Patch បច្ចុប្បន្ននេះហេរូ Joy គឺស្ថិតនៅក្នុងប្រភេទ ហេរូ Meta ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុងការប្រកួតធំៗ និងការប្រកួតក្នុង Rank ។
ហេរូកម្សត់ស្គីនរបស់អេតមីនមួយនេះ ត្រូវបានក្រុមហ៊ុន MLBB ដាក់ឈ្មោះអោយស្គីនថ្មីថា “Exostar Scount” ឬ “Exostar Ranger”(Painted Skin) ដែលមានការរចនាមកបែបលក្ខណៈជាមនុស្សយន្តពាក់កណ្ដាលដែលគេនិយមហៅថា “Cyborg” នោះឯង។ ហេរូដើរព្រៃមួយនេះ មិនថាទាំងការឌីហ្សាញរូបរាងក្រៅ មិនថាការឌីហ្សាញលើ Skin Effect ទេសុទ្ធតែមានលក្ខណៈ បែបជាការប្រើប្រាស់ នូវបច្ចេកវិទ្យាទំនើប ដែលវាមើលមកឃើញថាភ្លែកខុសពី តួអង្គសភាពដើមទាំងស្រុង។អេតមីនជឿជាក់ថា វាប្រាកដជាស្គីនមួយដែលអេតមីនចូលចិត្តជាងគេហើយសម្រាប់តួអង្គមួយនេះ ចឹងបើស្រឡាញ់ស្គីនមួយនេះដូចអេតមីនដែរនោះ កុំភ្លេចទិញទាំងអស់គ្នាណាត្រឹមតែ៣០០ពេជ្រប៉ុណ្ណោះ ហើយបើអ្នករាល់គ្នាចង់ដឹងថា ស្គីនមួយនេះស្អាតយ៉ាងណា អាចទស្សនា នូវវីដេអូ និងរូបភាពខាងក្រោមនេះបន្ថែមទៀតបានផងដែរ។
- សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled - March 31, 2025
- អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition - March 31, 2025
- ស្គីន Starlight ខែថ្មីដឹងតែត្រូវប៉ាន់ហើយសម្រាប់ដៃ Jungler ក្នុងវិស័យ Mobile Legends – Joy’s Starlight Skin - March 31, 2025