កាន់តែកៀកពេលសន្យារកាន់តែប្រាកដចិត្តថាហ្គេមមួយនេះនឹងប្រកាសថ្ងៃចេញឆាប់ៗនេះ។ តាំងពីចេញTrailer កាលពីចុងឆ្នាំ 2023 មក វាបានធ្វើឲ្យហ្វេនៗអន្ទះសារចង់ដឹងថាពេលណាGTA6ចេញ ប៉ុន្តែទទួលបានការឆ្លើយតប ថា”មិនហ៊ានសន្យា”ទៅវិញ។ ទោះជាយ៉ាងណាក្តីហ្វេននៅតែទន្ទឹងរង់ចាំ និងមើលTrailer សារចុះសារឡើងរហូតទៅអង្គុយរាប់ជើងមនុស្សថាមានប៉ុន្នានជើងសរុបទៀត (ចា៎! សរុប152ជើង)។

 ប៉ុន្តែមានពាក្យចចាមអារ៉ាមអំពីតម្លៃថា នឹងអាចលោតដល់ខ្ទង់100$ ហើយក៏អាចក្លាយទៅជាហ្គេមដែលបំបែកតម្លៃទីផ្សារដែលនៅត្រឹម 70$-80$ ឲ្យលោតដល់90$-100$ផងដែរ។ ជាមួយនឹងការឡើងថ្លៃបូករួមនឹងសន្ទុះនៃអ្នកគាំទ្រ ចំណូលGTA6នឹងអាចលោតដល់ខ្ទង់10កោដិ៍បើតាមការប៉ាន់ស្មាន។ ក្រុមហ៊ុនបានប្រកាសថានឹងចេញលក់ឲ្យនៅកំលុងរដូវរំហើយនេះដែលអាចស្ថិតនៅក្នុងកំលុងខែឧសាភា2025នេះ។ បើមិនទាន់បានមើលTrailer ទេអាចចូលមើលតាមលីងខាងក្រោមនេះបាន។