តួអង្គស្រីថ្មីឈ្មោះ Yumemizuki Mizuki ដែលជាតួអង្គមានធាតុAnemo (ខ្យល់) ដែលមានសាច់រឿងដើរតួជាអ្នកប្រឹក្សាផ្លូវចិត្តនៅក្នុងសុបិន្ត។ ដូចដែលអ្នកទាំងអស់គ្នាធ្លាប់លេងធាតុនេះគឺជាធាតុគ្រប់គ្រងភាពកុះករ (Crowd Control) សម្រាប់នៅពេលដែលអ្នកវ៉ៃជាមួយបិសាចច្រើន ហើយធាតុនេះអាចផ្គួបជាមួយធាតុណាក៏បានលើកលែងតែធាតុ Geo (មាស) និង Dendro (ឈើ)។ Yumemizuki Mizuki គឺជាតួដែលអាចវ៉ៃឈឺផង និងអាចឲ្យឈាមផង។ តាមវីដេអូដែលបានចេញម្សិលម៊ិញយើងឃើញថាតួអង្គនេះអាចក្លាយទៅជាអ្នកវ៉ៃគោល (Carry) នៅក្នុងក្រុមបាន តែAdmin ចង់ណែនាំឲ្យប្រើជា Carry ទី2 វិញ ដោយសារនាងក៏មានSkill ជំនួយតួអង្គក្នុងក្រុមដែលខ្លាំងគួរសម។
សមត្ថិភាពគោលរបស់ Yumemizuki Mizuki (Mizuki kit)
-ធាតុ៖ Anemo (ខ្យល់)
-ភាពកម្រ៖ ផ្កាយ5
-អាវុធ៖ Catalyst
-Skill វ៉ៃធម្មតា៖ Pure Heart, Pure Dreams
Mizukiពេលវ៉ៃធម្មតាអ្នកអាចវ៉ៃបានម្តងចេញ3ដងនៃកំលាំងធាតុរបស់នាង ឬពេលអ្នកសង្កត់កន្លែងវ៉ៃឲ្យយូរដើម្បីចេញកំលាំងធាតុខ្លាំងសម្រាប់បិសាចដែលទាំងអស់ដែលនៅជិតខ្លួននាង។
-Skill ធាតុ៖ Aisa Utamakura Pilgrimage
គឺជាសមត្ថិភាពចេញពីការចងចាំរបស់សុបិន្តល្អៗ ធ្វើឲ្យនាងចូលទៅក្នុង Dreamdrifter state ដែលអាចធ្វើឲ្យ Mizuki អណ្តែត ហើយវ៉ៃទៅលើបិសាចដែលនៅជិតខ្លួន។ នៅក្នុងDreamdrifter state អ្នកអាចឲ្យMizuki អណ្តែតទៅណាក៏បាន ហើយបង្កើតដុំធាតុនៅជុំវិញខ្លួនដើម្បីវ៉ៃទៅលើបិសាចពេលនាងអណ្តែតទៅជិត ជាពិសេសនោះបើអ្នកប្រើSkillទី2មុនពេលប្រើSkillនេះ វានឹងជួយឲ្យអ្នកដើររើសនំពីធាតុទី2ស្រួលជាងមុន ដោយសារវាជួយបន្កើនចំងាយក្នុងការរើស។ ប៉ុន្តែនៅពេលដែលអ្នកប្រើSkillនេះហើយអ្នកមិនអាចដូរតួអង្គ ឬចុចវ៉ៃបានទេ មិនអញ្ចឹងវានឹងដាច់Skill។
-Skill បំបែក(Burst)៖ Anraku Secret Spring Therepy
សមត្ថិភាពជាប្រភេទសមត្ថិភាពបែបជំនួយ (Support) ដោយMizukiប្រមូលគ្រប់សុបិន្តទាំងល្អនិងអាក្រក់ចូលគ្នាដើម្បីស្រូបទាញបិសាចទាំងអស់នៅជិតខ្លួនឲ្យចូលកាន់តែកៀកដើម្បីបំផ្ទុះSkillសរុប និងកោះហៅ Mini Baku ដែលជាជំនួយការតូចរបស់នាងដើម្បីឲ្យជួយក្នុងពេលប្រយុទ្ធ។ ជំនួយការតូចនេះអាចដើរតាមគ្រប់តួអង្គនៅក្នុងក្រុមទាំងអស់ ហើយនឹងបង្កើតនំបែបជប៉ុនដើម្បីឲ្យតួអង្គដើររើស។ នំនេះអាចជួយឲ្យអ្នក2របៀប៖ បើសិនជាឈាមតួអង្គអ្នកលើសពី70% នំនេះនឹងដើរតួជាគ្រាប់បែបបំផ្ទុះបិសាចជាមួយធាតុAnemo តែបើតួអង្គអ្នកមានឈាមក្រោមនេះនោះនំនេះនឹងជួយឲ្យតួអង្គឡើង តែឈាមឡើងបានច្រើនឬតិចគឺអាស្រ័យលើថាតើអ្នកបានតំឡើង Elemental Mastery របស់Mizukiបានប៉ុន្នា។ ប៉ុន្តែបើគ្មានអ្នករើសនំនេះទេវានឹងផ្ទុះដោយខ្លួនឯងនៅពេលទុកចោល។
Yumemizuki Mizuki នឹងដាក់ឲ្យអ្នកទាញយកនៅក្នុង12នេះហើយបន្ទាប់ពីUpdateដំណាក់កាលទីមួយរបស់ Version 5.4។
- សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled - March 31, 2025
- អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition - March 31, 2025
- ស្គីន Starlight ខែថ្មីដឹងតែត្រូវប៉ាន់ហើយសម្រាប់ដៃ Jungler ក្នុងវិស័យ Mobile Legends – Joy’s Starlight Skin - March 31, 2025