កាន់តែកៀកថ្ងៃបានលេងរម្លឹកអនុស្សាវរីយន៍ហើយ Doom គឺជាហ្គេមដែលក្មេងៗជំនាន់90 គ្រប់គ្នាស្គាល់។ តាមពិតDoom បានចេញវគ្គថ្មីច្រើនឆ្នាំទៅហើយ ជាមួយភាពទំនើបនឹងសាច់រឿងដែលមានលក្ខណះបែបវិទ្យាសាស្រ្តប្រឌិត ប៉ុន្តែដើម្បីតបស្នងទៅអ្នកគាំទ្រជំនាន់ចាស់តាំងពីដើមរហូតដល់បច្ចុន្បន្នDoom វគ្គថ្មីនេះនឹងនិយាយពីសាច់រឿងដែលកើតឡើងមុនDoom 2016 ដែលមានការបញ្ចូលគ្នារជាមួយរបៀបលេងបែបចាស់ និងក្រាហ្វីកថ្មី។

អ្វីដែលពិសេសនោះគឺនៅក្នុង Trailer យើងឃើញមានអាវុធថ្មីនឹងប្លែក ដូចជាកាំភ្លើងក្បាលខ្មោច ខែលរណា និងមេបិសាចធំៗបែបតាន់ឡើងក្តៅគគុក។ បើតាមសម្តីអ្នកផលិតហ្គេមគាត់ក៏បានបង្ហើបថានៅ Doom: The Dark Ages នេះនឹងមាននាគសម្រាប់ជិះផងដែរ ដោយសារពួកគេចង់ធ្វើវាយូរហើយ តែទើបតែសម្រេចចិត្តដាក់ក្នុងវគ្គនេះ ព្រោះវគ្គនេះខ្លួនផលិតឡើងសម្រាប់លេងសូឡូម្នាក់ឯងលែងមានការលេងមានគ្នាទើបធ្វើឲ្យការជិះនាគអាចកើតឡើងបាន។ 

កុំភ្លេចចូលមើលTrailerខាងក្រោមដើម្បីត្រៀមខ្លួនប្រយុទ្ធនៅពេលហ្គេមចេញនៅខែឧសភានេះ។ ដំណឹងល្អសម្រាប់អ្នកមាន Xbox Pass អ្នកនឹងអាចលេងហ្គេមនេះក្នុងខែឧសភានេះព្រោះគេនឹងចេញនៅលើ Xbox Pass ផងដែរ។

អ្នកអាចលេងហ្គេមនេះបាននៅលើ: កុំព្យូរទ័រ, Xbox, PS5