CFU Gaming ក្រុម MLBB តំណាងប្រទេសកម្ពុជាយើង កំពុងធ្វើអោយក្រុមក្រៅប្រទេសញាក់សាច់ នឹកស្មានមិនដល់ព្រោះគិតថាពួកគេជាក្រុមមិនសូវខ្លាំង ។ ឥលូវនេះ CFU Gaming នឹងត្រូវបញ្ចេញថ្វីដៃសារជាថ្មីបន្ទាប់ពី ប្រកួតដ៏ស្វិតស្វាញក្នុងវគ្គ Swiss Stage របស់ M6 នៅប្រទេសម៉ាឡេស៊ី ហើយពេលនេះគឺនឹងត្រូវប៉ះជាមួយក្រុម Team Spirit ដែលមកពីតំបន់ EECA ដែលមានទឹកដៃប្រហាក់ប្រហែលគ្នា ។
រូបភាពពី Mobile Legends Esports
ងាកមកមើលតំណើរសាច់រឿងរបស់ក្រុម CFU វិញទម្រាំតែបានឡើងមកប្រកួត M6 ក្រុមនេះបានបាត់បង់ឱកាស ជាច្រើនលើកច្រើនសារ តួយ៉ាងពួកគេធ្លាប់ជាប់លេខ២ ក្នុងការប្រកួត MPL KH រហូតដល់ទៅ ២ ដង ។ មកដល់ ឆ្នាំនេះពួកគេនៅតែធ្វើបានល្អដដែល ហើយទីបំផុតក៏សម្រេចគោលបំណងរបស់ខ្លួន យកឈ្នះក្រុម Galaxy Legends ទទួលបានជើងឯក MPL KH Season 7 ហើយបានឱកាសមកប្រកួតនៅ M6 នេះឯង ។
រូបភាពពី Mobile Legends Esports
ចូលមកដល់ការប្រកួត M6 ពួកគេបានប៉ះជាមួយក្រុមខ្លាំងៗជាច្រើនដូចជាការយកឈ្នះលើ NIP FLASH របស់សឹង្ហបូរី 1 ទល់ 0 ហើយបន្តទៅចាញ់ជាមួយ Fnatic ONIC រួចស្ដារមុខមកវិញដោយយកឈ្នះ Team Vamos របស់ម៉ាឡេស៊ី បើទោះបីជាគ្មានអ្នកណាទាយថាពួកគេអាចធ្វើបានក៏ដោយ ។
រូបភាពពី Mobile Legends Esports
មកដល់វគ្គចុងក្រោយនៃការប្រកួត Swiss Stage ជាមួយ Team Spirit នេះជាការប្រកួត Best of 3 អ្នកណាចាញ់ការប្រកួតនេះ នឹងត្រូវធ្លាក់ចេញពីការប្រកួត M6 ក្នុងឆ្នាំនេះហើយ ។ ចូលរួមទស្សនាការប្រកួតរបស់ CFU Gaming vs Team Spirit នៅថ្ងៃទី 03 ធ្នូ 2024 នៅវេលាម៉ោង 6 យប់ម៉ោងនៅកម្ពុជា ។
- Xbox: Game Pass ហ្គេមដែលត្រូវចេញបានប្រកាសហើយ - January 23, 2025
- កំពូលកម្មវិធីប្រកួត Esports ទាំង 5 មានអ្នកទស្សនាច្រើនជាងគេក្មុង 2024 - December 29, 2024
- ហ្គេមប្រភេទ Chill ដែលកំពុងបញ្ចុះតំលៃ - December 29, 2024