ក្រុមហ៊ុន CAPCOM ដែលជាក្រុមហ៊ុនដ៏ចាស់វស្សាមួយក្នុងការផលិតហ្គេមបានដាក់អោយ Pre-Order នៅកញ្ចប់ Fighting Collection 2 ដែលប្រមូលផ្ដុំទៅដោយហ្គេមវ៉ៃគ្នា បែប 2D និង 3D ចាស់ៗក្នុងឆ្នាំ ២០០០ ជាង។ កញ្ចប់ Fighting Collection 2 នេះនឹងបញ្ចេញនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះហើយ ក្នុងតម្លៃ $39.99 នឹងអាចលេងបានលើ ៤ Platform ដែលមានដូចជា Nintendo Switch, Xbox One, PlayStaion 4 និង Windows។ អេតមីនចង់បញ្ជាក់បន្តិចណាថា ត្បិតតែហ្គេមឆ្នាំ ២០០០ជាងក៏ពិតមែន តែក្រុមហ៊ុន CAPCOM ក៏បានព្យាយាមកែសម្រួលនូវក្រាហ្វិចមួយចំនួនតូច ដើម្បីអោយអ្នកនិយមលេង ហ្គេម Old School ប្រភេទនេះត្រជាក់ភ្នែកជាងមុនបន្តិច តែក៏ព្យាយាមរក្សានូវសភាពដើមតាមតែអាចធ្វើទៅបានដែរ។ ចឹងតោះអេតមីននឹងបង្ហាញពីហ្គេមទាំង ៨ ក្នុងកញ្ចប់ Fighting Collection 2 ដែលមានតម្លៃ $39.99 មានដូចជា៖

1. CAPCOM VS. SNK : MILLENNIUM FIGHT 2000 PRO

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 2D

+ចេញជាផ្លូវការ ៖ ខែកក្កដា ២០០១ 

2. CAPCOM VS. SNK 2: MARK OF THE MILLENNIUM 2001

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 2D

+ចេញជាផ្លូវការ ៖ ខែសីហា ២០០១ 

3. CAPCOM FIGHTING EVOLUTION

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 2D

+ចេញជាផ្លូវការ ៖ ខែតុលា ២០០៤ 

4. STREET FIGHTER ALPHA 3 UPPER

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 2D

+ចេញជាផ្លូវការ ៖ ខែមិនា ២០០១ 

5. POWER STONE

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 3D

+ចេញជាផ្លូវការ ៖ ខែកុម្ភៈ ១៩៩៩ 

6. POWER STONE 2

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 3D

+ចេញជាផ្លូវការ ៖ ខែមេសា ២០០០ 

7. PROJECT JUSTICE

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 3D

+ចេញជាផ្លូវការ ៖ ខែធ្នូ ២០០០ 

8. PLASMA SWORD: NIGHTMARE OF BILSTEIN

+ប្រភេទហ្គេម ៖​ វ៉ៃគ្នាបែប 3D

+ចេញជាផ្លូវការ ៖ ខែមិនា ១៩៩៨ 

នេះហើយជា ហ្គេមទាំង ៨ ដែលមានក្នុងកញ្ចប់ Fighting Collection 2 សុទ្ធសឹងតែជាហ្គេមល្បីៗ ក្នុងទូរហ្គេមដាក់កាក់កាលពីជិត ២០ឆ្នាំមុនទាំងអស់ បើសម្រាប់អេតមីនវិញគឺ CAPCOM VS. SNK 2 ហើយដែលជាសំណប់ចិត្តហ្គេមរបស់អេតមីនកាលជំនាន់នឹង ព្រោះថាមានតួអង្គច្រើនអោយយើងរើសយកមកលេង។ ចុះអ្នករាល់គ្នាវិញចូលចិត្តលេងហ្គេមមួយណាដែរ? ហើយបើចង់ដឹង ឱ្យរឹតតែច្បាស់ អាចមើលវីដេអូខាងក្រោមបានណា។