Balatro គឺជាហ្គេមបៀរប្រភេទ Poker ដែលអ្នកអាចរៀបចំជាមួយបៀរPoker ដើម្បីឲ្យតម្លៃកាតកាន់តែថ្លៃ។ ស្តាប់ទៅសាមញ្ញហើយមិនយល់ថាហេតុអ្វីគ្រាន់តែហ្គេមបៀរសោះតែអាចជាប់ជាហ្គេមប្រចាំឆ្នាំ 2024បាន? បន្ទាប់ពីAdmin គិតថាសាក់លេងត្រឹមតែមួយភ្លែត តែក្លាយជាហ្គេមដែលAdmin លេងដាច់យប់រហូតដល់ទៅពីរថ្ងៃ (ហើយឡើងដេកយលសប្តិឃើញ)។ 

ពេលលេងដំបូងមានអារម្មណ៍ថារៀងរញ៉េរញ៉ៃជាមួយនឹងសមត្តិភាពរបស់បៀរJoker ហើយមិនទាន់ដឹងថាបៀរណាមានខ្លាំងដើម្បីបន្កើនពិន្ទុបៀរ 52សន្លឹកឲ្យកាន់តែបានច្រើន។ ប៉ុន្តែនៅពេលចាប់ផ្តើមយល់ ហ្គេមនេះក៏បានក្លាយទៅជាហ្គេមដែលAdmin ចូលចិត្តហើយអាចលេងបានរាប់ម៉ោងមិនធុញ ដោយសារគ្រប់ដៃតែងមានអ្វីថ្មី​ ហើយសមត្តិភាពJoker កាន់តែខ្លាំង និងធ្វើឲ្យការលេងកាន់តែមានភាពច្នៃប្រឌិត។ 

ផ្តើមពីអ្នកបង្កើតហ្គេម គាត់មិនបានចេញឈ្មោះនិងរូបពិតទេ ប៉ុន្តែគាត់បានហៅខ្លួន​​​​​​​ឯងថា Local Thunk។ គាត់ជាជនជាតិកាណាដា ចូលចិត្តបង្កើតហ្គេមឲ្យខ្លួន​ឯងលេង ការបង្កើតBalatro គឺផ្តើមចេញពីវិស្សមកាលការងារបស់គាត់ ដោយសារខ្លួននៅសល់ថ្ងៃឈប់ច្រើនគាត់ក៏សម្រចចិត្តថាជាពេលមួយគាត់អាចបង្កើតហ្គេមដើម្បីលេងខ្លួនឯង ឬជាមួយមិត្តភក្តិ។ ពេលបង្កើតដំបូងគាត់មិនបានផ្តើមជាមួយបៀរ Poker នោះទេប៉ុន្តែជាហ្គេមអនឡាញ BigTwo របស់ចិនដែលមានលក្ខណះស្រដៀងទៀនលេនដែរ។ បន្ទាប់ពីធ្វើវាបានរយះពេល2ខែគាត់គិតថាហ្គេមមិនសូវសប្បាយលេង និងកំលុងពេលនោះខ្លួនកំពុងវក់នឹងការមើលគេលេង Luck Be a Landlord ដែលជាហ្គេមSlot machine តែជាលក្ខណះហ្គេម Slot rogue-like គឺមានអ្វីថ្មីរាល់ក្តារហើយអ្នកលេងអាចរើសនិងបង្កើនសមត្ថិភាពឲ្យកាន់តែល្អដោយរើសសមត្ថិភាពថ្មីរាល់ដៃហើយបង្កើតCombo។ នេះក៏ក្លាយជាគំនិតផ្តោតរបស់ហ្គេម Balatro​ ហើយសមត្ថិភាពរបស់បៀរគឺជាបៀរ Joker នេះឯង។ 

បន្ទាប់ពីការកែរតម្រូវទាំង ការលេង រូបភាពរចនា និងសម្លេង គាត់ក៏បានសម្រេចចិត្តឈប់ធ្វើការហើយសម្រុកធ្វើហ្គេមនេះតែមួយមុខ រហូតដល់រយៈពេល 2ឆ្នាំកន្លះ ទើបហ្គេមនេះបានចេញជារូបរាងដូចហ្គេមផ្សព្វថ្មី។ មុននឹងដាក់ឈ្មោះ Balatro, Local Thunk បានដាក់ឈ្មោះហ្គេមនេះ Joker Poker ឬ  Poker Bandit ប៉ុន្តែដោយសារមានហ្គេមឈ្មោះ Joker Poker រួចហើយ និងខ្លួនមិនសូវជាពេញចិត្ត Poker Bandit គាត់ក៏ប្តូរទៅជា Balatro ដែលមានន័យជាភាសាក្រិចថា អ្នកតួត្លុកអាជីព នៅក្នុងសម័យRome ប្រទេសក្រិច។ នៅពេលបញ្ចប់គាត់បានដាក់លក់ហ្គេមនេះនៅក្នុង Steam ដោយគិតថាមានតែ6នាក់ប៉ុណ្ណោះនឹងទិញវាលេង គឺមិត្តភក្តិគាត់4នាក់ និង2នាក់ទៀត ឪពុកម្តាយគាត់ ហើយគាត់មិនបានធ្វើការប្រកាស ឬធ្វើទីផ្សាឲ្យហ្គេមនេះឡើយព្រោះគាត់ធ្វើហ្គេមនេះឡើងសម្រាប់ការលេងរបស់ខ្លួនឯងប៉ុណ្ណោះ។ តែនៅពេលហ្គេមនេះចេញមាន Streamer ក្នុងTwicth 2-3នាក់យកមកលេងហើយធ្វើការReview ហើយឲ្យពិន្ទុខ្ពស់ ហើយអ្នកមើលlive ចាប់អារម្មណ៍ក៏នាំគ្នាសាក់ទិញលេងរហូតជាប់ចិត្តនិងធ្វើការណែនាំរហូតដល់ហ្គេមនេះផ្ទុះដល់ផ្សព្វថ្ងៃ។ 

ហ្គេមនេះត្រូវបានជាប់ជាហ្គេមប្រចាំឆ្នាំ2024ជាមួយនឹងពានបី៖
-Best Independent Game
-Best Debut Indie Game
-Best Mobile Game

ហ្គេមនេះអ្នកអាចលេងបានលើ៖ កុំព្យូទ័រ, IOS, Android, Nintendo Switch, PS5, Xbox