ក្រុមហ៊ុន Rebillion Developments បានធ្វើការបង្កើតប្រភេទហ្គេម Survival មួយ ដែលហៅថា Atomfall ដោយបំផុសគំនិត ចេញពីព្រឹត្តិការណ៍ និងរឿងរ៉ាវពិតជាក់ស្ដែង លាយឡំជាមួយការឆ្នៃប្រឌិតមួយចំនួន ដើម្បីធ្វើអោយហ្គេមមួយនឹង មានភាពទាក់ទាញ។ Atomfall គឺជាហ្គេមដែលយើងត្រូវរៀនរស់នៅដោយខ្លួនឯង ក្នុងតំបន់មួយពោរពេញទៅដោយធាតុវិទ្យុសកម្ម ដែលបង្កមកពី ការផ្ទុះរោងចក្រនុយក្លេអ៊ែរកាលពី៥ឆ្នាំមុន គឺឆ្នាំ១៩៥៧ តំបន់ភាគខាងជើងនៃចក្រភព អង់គ្លេស។ ការផ្ទុះនុយក្លេអ៊ែរនេះ បានបង្កអោយមានមនុស្សស្លាប់ជាច្រើន ហើយអ្នកស្លាប់ទាំងនុះ ក៏បានកកើតក្លាយជាទ័ព Zombie យ៉ាងច្រើន ដោយហេតុនេះ ធ្វើអោយរាជរដ្ឋាភិបាលចក្រភព អង់គ្លេស បានរាយកងទ័ព មនុស្សយន្ត ដើម្បីការពារការរីកសាយភាយនោះ។ ចឹងហើយអេតមីន អាចនិយាយថា សត្រូវរបស់យើង មិនត្រឹមតែជាទ័ពខ្មោច Zombie នោះទេ ក៏អាចជាទ័ពមនុស្សយន្ត ឬជាក្រុមមនុស្ស ដែលនៅរស់រានមានជីវិតផ្សេងទៀតផងដែរ។ ដើម្បីអាចរក្សាជីវិតបាន យើងត្រូវរៀនរើសអេតចាយ របស់របរផ្សេងៗ រៀនធ្វើបង្គុំឧបករណ៏ រៀនសាងសង់ -ល- ហើយអ្វីដែលសំខាន់នោះគឺ យើងត្រូវដើរស្វែងយល់ និងរុករកនូវ ដើមហេតុនៃរឿងរ៉ាវដ៏អាថ៌កំបាំង នៅក្នុងការផ្ទុះនុយក្លេអ៊ែរ និងការបម្លែងធាតុគីមីទាំងនោះ ទើបអាចបញ្ចប់ហ្គេមនេះបាន។
អេតមីនក៏ចង់បញ្ជាក់បន្ថែមផងដែរថា ហ្គេមមួយនេះនឹងចេញនៅថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៥ខាងមុខនេះ ហើយបច្ចុប្បន្ននេះក៏កំពុងតែដាក់អោយ Pre-Order ផងដែរនៅលើវេបសាយ Rebillion ,Steam ,Epic Game ,Playstation និង Xbox។ ចំពោះ Platform ដែលអាចលេងហ្គេមនេះបាន មាន៣នោះគឺ PC, Xbox និង Playstation។
- សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled - March 31, 2025
- អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition - March 31, 2025
- ស្គីន Starlight ខែថ្មីដឹងតែត្រូវប៉ាន់ហើយសម្រាប់ដៃ Jungler ក្នុងវិស័យ Mobile Legends – Joy’s Starlight Skin - March 31, 2025