ការសម្រេចចិត្តចេញហ្គេម Assassin’s Creed Shadow ត្រូវចេញតាំងពីថ្ងៃទី 12 ខែវិច្ឆិកា 2024 តែក៏ត្រូវបានលើកទៅខែកុម្ភះម្តងរួចទៅហើយ ដោយពាក្យចចាមអារ៉ាមថា ដោយសារតែហ្គេម Ghost of Yotei ទើប Ubisoft សម្រេចលើកទៅឆ្នាំ2025។
ការទន្ទឹងរងចាំកាន់តែកៀក Ubisoft ក៏ប្រកាសកាលចុងខែមករានេះថា ខ្លួនត្រូវការពេលបន្ថែមសម្រាប់ដុសខាត់ហ្គេមឲ្យកាន់តែប្រសើរហើយត្រូវការពេល 1ខែទៀត ហើយនឹងត្រៀមចេញនៅថ្ងៃទី 20 ខែមិនា ឆ្នាំ2025។ ក្រុមការងាររបស់Ubisoft បានបញ្ជាក់ថាការពន្យារពេលនេះគឺមិនបានផ្លាស់ប្តូរអ្វីច្រើនទេ គ្រាន់តែពួកគេចង់ឲ្យច្បាស់ថាហ្គេមនឹងមានគុណភាពនៅពេលចេញផ្សាយ ជាពិសេសប្រព័ន្ធ Pakour ផ្លោះជញ្ជាំងដើរលើដំបូល។
ដោយសារតែវគ្គនេះ Assassin’s Creed Shadows គឺស្ថិតនៅប្រទេសជប៉ុនដែលជាប្រទេសមានស្ថាបត្យកម្មស្មុគស្មាញ និងមានភាពពិបាកក្នុងការធ្វើដំណើរលើដំបូលជាងតំបន់ផ្សេងៗ ទើបធ្វើឲ្យពួកគេចំនាយពេលយូរក្នុងការដុសខាត់ប្រព័ន្ធPakour ក្នុងហ្គេម។ យើ់ងសង្ឃឹមថាលើកនេះ ហ្គេមពិតជាចេញនៅខែមិនានេះមែនទៅចុះព្រោះមានFan ជាច្រើនកំពុងទន្ទឹងរងចាំ។
- សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled - March 31, 2025
- អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition - March 31, 2025
- ស្គីន Starlight ខែថ្មីដឹងតែត្រូវប៉ាន់ហើយសម្រាប់ដៃ Jungler ក្នុងវិស័យ Mobile Legends – Joy’s Starlight Skin - March 31, 2025