ដាច់អុីនធឺណែត ខ្ជិលទៅកាហ្វេ ឬធុញហ្គេមខ្លះសម្បូរពាណិជ្ជកម្ម2នាទីម្តងអីនឹង មកត្រូវកន្លែងហើយ។ និយាយពីហ្គេម Online អេតមីនជឿថា អ្នកប្រាកដជាស្គាល់ច្រើនណាស់ហើយ អញ្ចឹងថ្ងៃនេះអេតមីនលើកយកហ្គេម Offline ម្តង។ ហ្គេមទាំង ៥ ដែលអាចលេងបានដោយមិនចាំបាច់ ប្រើប្រាស់អ៊ីនធើណេតមានដូចជា ៖
1. Gangstar Vegas
Gangster Vegas គឺជាហ្គេមរបស់ក្រុមហ៊ុន Gameloft ដែលមានវត្តមាននៅលើ App Store ឬ Play Store តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ វាជាហ្គេមមួយប្រភេទដែលស្រដៀងទៅនឹង GTA (Grand Theft Auto) ដែលយើងពេញនិយមហៅថា ចោរលួចឡាន នឹងឯង។ ក្រាហ្វិចនៃហ្គេមនេះគឺពិតជាស្អាតណាស់ ដោយយកគម្រូតាម ទីក្រុង LAS VEGAS រដ្ឋ Nevada សហរដ្ឋអាមេរិក។ របៀបនៃការលេង គឺគ្រាន់តែបំពេញ Quest ម្ដងបន្តិចៗ រហូតទាល់តែសម្លាប់ Frank ដែលជាបងធំក្រុម Mafia បានទៅជាការស្រេចហើយ។ ចំនួននៃអ្នកដោនឡូត ទាំងនៅលើ App Store និង Play Store មានរហូតដល់ទៅជាង ១០០លានអ្នកឯណោះ ដូចនេះ ហ្គេម Offline មួយនេះពិតជាមានប្រជាប្រិយភាពខ្លាំងណាស់។
2.Cover Fire: Offline Shooting
Cover Fire គឺជាហ្គេម Offline ដែលស្ថាបនាដោយក្រុមហ៊ុន Viva Games Studios និងបានបញ្ចេញអោយលេង នៅឆ្នាំ ២០១៧។ វាជាហ្គេមប្រភេទ បាញ់បោះ FPS (First-Person Shooter) និងអាចផ្លាស់ប្ដូរទៅ Third-person ក៏បានដែរ ហើយអមមកជាមួយក្រាហ្វិច ដែលស្អាតខ្លាំង និងគួរអោយភ្ញាក់ផ្អើលមែនទែន។ ក្នុងហ្គេមនេះ យើងនឹងក្លាយជា មេក្រុមនៃកូនទ័ពមួយក្រុម ទៅប្រយុទ្ធតទល់ជាមួយនឹង ក្រុមទ័ពផ្សេងទៀត ឬ អាចជាក្រុម នៃ Zombies ទៅតាម បេសកកម្មរបស់យើង។
3.Plague Inc.
ក្រុមហ៊ុន Ndemic Creations បានបង្កើតហ្គេមនេះឡើងនៅឆ្នាំ ២០១២ ដែលជាប្រភេទហ្គេមយុទ្ធសាស្ត្រ។ ការលេងហ្គេមនេះ គឺយើងគ្រាន់តែប្រើយុទ្ធសាស្ត្រក្នុងបង្កើត និងធ្វើការវិវត្តន៏ នូវធាតុបង្កជំងឺ ដែលមានដូចជា វីរុស ឬបាក់តេរី ដើម្បីអោយវាទាំងនោះទៅរាតត្បាតជាសកលលោក និងបំផ្លិតបំផ្លាញ កំណើនប្រជាជន។ ហ្គេមនេះបានផ្ទុះការពេញនិយមក្នុងកំឡុងកូវីដ ហើយអេតមីនព្យាយាមសម្លាប់ប្រទេសដែលជឿនលឿនក្នុងការបង្កើតវ៉ាក់សាំងមុនគេ ដូចជាចិន អាមេរិក រុស្សុីជាដើម។
4.Shadow Fight 2
Shadow fight 2 ត្រូវបានរចនាបន្តចេញពី Shadow fight ដោយក្រុមហ៊ុន Nekki and Banzai Games នៅឆ្នាំ ២០១៤ ដែលវាជាប្រភេទហ្គេមវាយគ្នា (Action) លាយឡំនិងការប្រើយុទ្ធសាស្ត្រ (Strategy) ។ សម្រាប់ក្រាហ្វិចវាវិញ គឺមានភាពពិសេសត្រង់រូបតួអង្គ គឺឌីហ្សាញមកបែបលក្ខណៈជាស្រមោល មិនថាទាំងអាវុធ និងអាវក្រោះទេ។ ការលេងហ្គេមនេះក៏មានសភាពងាយស្រួលយល់ណាស់ដែរ ដោយគ្រាន់តែយើងយកតួអង្គរបស់យើង ទៅវាយជាមួយតួអង្គផ្សេងទៀត ការឈ្នះអាស្រ័យលើតួអង្គមួយណាអស់ឈាមមុនតែប៉ុណ្ណោះ។
5. Asphalt 8: Airborne
ហ្គេមប្រណាំងឡានមួយនេះនៅតែខ្លឹម បានបញ្ចេញនៅក្នុងឆ្នាំ ២០១៣ ដោយក្រុមហ៊ុន Gameloft ដែលវាជាជំនាន់ ទី៨ នៃសេរី Asphalt មានអ្នកលេងរហូតដល់ទៅ ជាង៤០០លានអ្នក។ បកទៅកាន់ជាង ១០ ឆ្នាំមុនវិញ ក្រាហ្វិចនៃហ្គេមប្រណាំងឡានមួយនេះពិតជាញ៉ាក់សាច់ខ្លាំងណាស់ សម្រាប់ហ្គេមទូរស័ព្ទ កាលពីជំនាន់នោះ ហើយរហូតមកដល់ឥឡូវនេះវិញ ក្រាហ្វិចរបស់វាក៏នៅតែស្អាតសម្រាប់ អេតមីន។ ហើយបើយើងនិយាយអំពីការលេង Asphalt 8 វិញ គឺគ្រាន់តែ យើងជ្រើសរើសឡានប្រណាំងណាមួយ ដែលយើងមានមកប្រណាំងដើម្បីដណ្ដើមលេខ១ ទៅបានហើយ។
- សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled - March 31, 2025
- អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition - March 31, 2025
- ស្គីន Starlight ខែថ្មីដឹងតែត្រូវប៉ាន់ហើយសម្រាប់ដៃ Jungler ក្នុងវិស័យ Mobile Legends – Joy’s Starlight Skin - March 31, 2025