
miHoYo បានចេញហ្គេម Genshin Impact កាលពី4ឆ្នាំមុនហើយបានធ្វើឲ្យហ្គេមនេះទទួលបានការគាំទ្រយ៉ាងខ្លាំងរហូតដល់ផ្សព្វថ្ងៃ។ បើសិនអ្នកជាអ្នកលេង Genshin Impact ហើយចង់ស្វែងរកហ្គេមដែលមានលក្ខណះដូចគ្នា កុំភ្លេចសាកល្បងហ្គេមទាំង3នៅខាងក្រោមនេះ៖
-Wuthering Waves:
Wuthering Waves គឺជាហ្គេមប្រភេទ Action-adventure ដែលស្ថិតនៅពិភពមួយក្រោយពេល មនុស្សត្រូវបានស្លាប់ជិតកន្លះពិភពលោកដោយគ្រោះប្រល័យលោក (post-apocayptic world)ដែលមានឈ្មោះថា “Lament”។ ពិភពទាំងមូលមានការឈ្លានពានដោយពពួកបិសាចគ្រប់ទិសទី ហើយក៏មានការបញ្ចូលជាប្រភេទមនុស្សយន្តដែលបង្កើតដោយមនុស្សជំនាន់ក្រោយផងដែរដើម្បីកសាងពិភពលោកនេះឡើងវិញ។
-ហ្គេមនេះអ្នកអាចលេងបាននៅលើកុំព្យូទ័រ, Android, IOS និង PS5
Wuthering Waves Official Release Trailer | Waking of a World
-Zenless Zone Zero (ZZZ):
ចេញពីផលិតកម្មmiHoYo តែមួយ Zenless Zone Zero ផ្តោតទៅលើAction Role-playing ច្រើនការផ្សងព្រេង។ សាច់រឿងរបស់ហ្គេមគឺចាប់ផ្តើមពីបងប្អូន 2នាក់ដែលធ្វើការជាអ្នកជួយក្រុមអ្នកវ៉ៃ ឲ្យសម្លាប់បិសាចនៅតាមច្រកទ្វារភពដែលករកើតពេញទីក្រុងហៅថាHollow ហើយបើកហាងជួលឌីសរឿងជាកំបាំងមុខនៃមុខរបរដ៏សម្ថាត់នេះ។ ពួកគេប្រើប្រភេទមនុស្សយន្តដែលមានរូបរាងដូចទន្សាយដើម្បីជួយនាំផ្លូវ និងស្វែងរកទីតាំងបិសាចទៅកាន់អ្នកវ៉ៃ។
-ហ្គេមនេះអ្នកអាចលេងបាននៅលើកុំព្យូទ័រ, Android, IOS និង PS5
Zenless Zone Zero Official Release Teaser | The Person You Are Calling Is in a Hollow
-Honkai: Impact 3rd:
នេះជាហ្គេមមួយទៀតហើយដែលបង្កើតដោយ miHoYo ដែលតួអង្គគឺជាក្រុមអ្នកវ៉ៃដែលហៅថា Valkyries។ ពួកគេប្រយុទ្ធជាមួយHerrschersដែលជាមនុស្សត្រូវបានរងគ្រោះពី Honkai ដែលធ្វើឲ្យពួកគេក្លាយទៅជាសភាវៈអាក្រក់ ឬបិសាច។
-ហ្គេមនេះអ្នកអាចលេងបាននៅលើកុំព្យូទ័រ, Android, IOS និង PS5
Honkai Impact 3rd – Part 2 | Official Cinematic Release Trailer
- សាមញ្ញៗ ហើយChill! សម្អាតប្រេងពីផ្ទៃសមុទ្រ- Spilled - March 31, 2025
- អីគេ?! ហ្គេមថ្មីរបស់ Nintendo តម្រូវអោយយើងទៅប្រយុទ្ធជាមួយពួកអេលាន? -Xenoblade Chronicles™ X: Definitive Edition - March 31, 2025
- ស្គីន Starlight ខែថ្មីដឹងតែត្រូវប៉ាន់ហើយសម្រាប់ដៃ Jungler ក្នុងវិស័យ Mobile Legends – Joy’s Starlight Skin - March 31, 2025